ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​-​អ្នកគ្រូ​វិទ្យាល័យ​ហ៊ុន សែន ឧត្តរមានជ័យ បើក​វគ្គ​បំប៉ន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​សិស្ស​ត្រៀមប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុន សែន​ឧត្តរមានជ័យ​ចំនួន​១៦៦​នាក់​ក្នុង​ចំណោម​សិស្ស​២២៤​នាក់​បាន​ចូល​រៀន​បំប៉ន​ដោយ​ឥត​គឹ​តថ្លៃ​ពី​លោកគ្រូ​-​អ្នកគ្រូ​មាន​រយៈពេល​៣​ខែ​ចាប់ពី​ចុងខែ​ឧសភា ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ

ខេត្តឧត្តរមានជ័យ ៖ សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុន សែន​ឧត្តរមានជ័យ​ចំនួន​១៦៦​នាក់​ក្នុង​ចំណោម​សិស្ស​២២៤​នាក់​បាន​ចូល​រៀន​បំប៉ន​ដោយ​ឥត​គឹ​តថ្លៃ​ពី​លោកគ្រូ​-​អ្នកគ្រូ​មាន​រយៈពេល​៣​ខែ​ចាប់ពី​ចុងខែ​ឧសភា ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ ដែល​ការ​បង្រៀន​នេះ​ពុំ​ទាន់​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថាប័ន​ណារ​នៅឡើយ​ទេ ។

ទាក់ទិន​នឹង​វគ្គ​បំប៉ន​នេះ​ លោក​ប្លុង កូយ នាយករង​វិទ្យាល័យ​ហ៊ុន សែន ​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មក​ដាក់​ពាក្យសុំ​ចូល​រៀន​វគ្គ​បំប៉ន​ចំណេះដឹង​ដល់​សិស្ស​ថ្នាក់​ទី​១២​នេះ ភាគច្រើន​សុទ្ធ​សឹង​ជា​សិស្ស​ខ្សោយ​មុខ​វិជ្ជា​សំខាន់​ៗ ដែល​គម្រោង​សម្រាប់​បំប៉ន​នេះ​មានមុខ​វិជ្ជា​ដូច​ជា ទី​១-​គណិត​វិទ្យា ទី​២-​គីមីវិទ្យា ទី​៣-​រូបវិទ្យា ទី​៤-​ជីវវិទ្យា និង​ទី​៥-​ភាសារ​ខ្មែរ ។

លោក​នាយករង​បាន​បន្ត​ទៀត​ថា សម្រាប់​មុខ​វិជ្ជា​សំខាន់​ទាំង​៥​នេះ គឺ​គណិត​វិទ្យា​ត្រូវ​បង្រៀន​មួយ​អាទិត្យ​៤​ម៉ោង រីឯ​គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និង​ភាសារ​ខ្មែរ ក្នុង​មួយ​អាទិត្យ​ត្រូវ​បង្រៀន​២​ម៉ោង​ដូច​ៗ​គ្នា ។ លោក​នាយករង​បន្ថែម​ថា នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន​ឧត្តរ​មានជ័យ មាន​សិស្ស​រៀន​ថ្នាក់​ទី​១២​សរុប​២២៤​នាក់ ហើយ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​រៀន​វគ្គ​បំប៉ន​នេះ​មាន​ចំនួន​១៦៦​នាក់ ក្រៅពី​នេះ​សុទ្ធ​សឹង​ជា​សិស្ស​ដែល​រៀន​ពូកែ​គួរសម​ហើយ ។

ជាមួយនឹង​ការ​ប្រឡង​នា​ពេល​ខាង​មុខ​នេះ លោក​នាយករង​សង្ឃឹមថា​សិស្ស​អាច​ជាប់​ច្រើន​ ព្រោះ​មានកម្ម​វិធី​បង្រៀន​វគ្គ​បំប៉ន​នេះ​ គឺ​តាំងពី​កម្រិត​ទាប​ទៅ​ខ្ពស់ ដែល​សិស្ស​អាច​បន្ថែម​ចំណេះដឹង​ច្រើន​ទៀត​ពី​ក្នុង​ម៉ោង​សិក្សា ពិសេស​ជាង​នេះ​ទៅ​ទៀត​មុខ​វិជ្ជា​ដែល​បង្រៀន​នៅ​ក្នុង​វគ្គ​បំប៉ន​នេះ គឺ​សុទ្ធតែ​ជា​មុខ​វិជ្ជា​តម្រូវការ​របស់​សិស្ស​ចង់​បំពេញបន្ថែម​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ ដូច្នេះ​ទើប​លោក​សង្ឃឹមថា​សិស្ស​នឹង​ជាប់​ច្រើន​សម្រាប់​កា​ប្រឡង​ឆ្នាំ​នេះ ។

លោក​ពៅ សា​វឿ​ត ប្រធាន​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ មន្ទីរ​អប់រុំ​យុវជន និង​កីឡា​ខេត្តឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ឲ្យ​«​កោះសន្តិភាព​»​ដឹង​ថា មន្ទីរ​អប់រំ​ខេត្ត​មាន​គម្រោង​បើក​វគ្គ​បំប៉ន​សិស្ស​ខ្សោយ​ចំពោះ​មុខ​វិជ្ជា​សំខាន់​ៗ៥ ដែល​មាន​រយៈពេល​៣​ខែ ចាប់ពី​ខែឧសភា ២០១៥ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុ​ប​សម្រាប់​ឆ្នាំ​នេះ ។ លោក​បាន​បញ្ចា​ក់ថា ក្នុង​ការ​បំប៉ន​ដល់​សិស្ស​ថ្នាក់​ទី​១២​គឺ​ពុំ​ទាន់​មាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថាប័ន​ណាមួយ​នៅឡើយ​ទេ គឺ​លោកគ្រូ​-​អ្នកគ្រូ​មាន​ទឹកចិត្ត​ក្នុង​ការ​បំប៉ន​ដល់​សិស្ស​​តែ​ម្តង ។

តែ​ទោះជា​បែប​ណា លោក​ប្រធាន​កា​រិ​ល័យ​ក៏​បាន​សូម​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ខេត្ត និង​នៅ​ក្រៅ​ខេត្ត មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជួយ​ជា​ថវិកា​ផង​សម្រាប់​លោកគ្រូ​-​អ្នកគ្រូ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​គាត់​មក​បង្ហាត់បង្រៀន​សិស្ស​បំប៉ន​បន្ថែម​នេះ​ផង ៕