ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភូមិ​ចុង​កោះ​នាំ​គ្នា​តវ៉ា​សុំ​ស្នាម​មេដៃ​ពី​អាជ្ញាធរ​ភូមិ​វិញ បន្ទាប់​ពី​ឮ​ថា ធ្វើ​ជា​ឯកសារ​បណ្តេញ​ចេញពី​លំនៅ​ឋាន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ជាប់មាត់​ទន្លេ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​សម្តែង​នូវ​ក្តី​បារម្ភ​ជា​ខ្លាំង ដោយ​បាន​លើកគ្នា​មក​តវ៉ា​ជាមួយ​លោក​មេ​ភូមិ នៅ​សាលា​បុណ្យ​ក្នុងភូមិ​ចុង​កោះ កាលពី​រសៀល​ថ្ងៃ​ទី​០២ កក្កដា ២០១៥ ដើម្បី​ទាមទារ​សុំ​យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ត្រឡប់​មក​វិញ បន្ទាប់​ពី​មាន​លេចឮ​ថា ការ​ផ្តិត​យក​ស្នាម​មេដៃ​ពួក​គាត់​ដែល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ជាប់មាត់​ទន្លេ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​សម្តែង​នូវ​ក្តី​បារម្ភ​ជា​ខ្លាំង ដោយ​បាន​លើកគ្នា​មក​តវ៉ា​ជាមួយ​លោក​មេ​ភូមិ នៅ​សាលា​បុណ្យ​ក្នុងភូមិ​ចុង​កោះ កាលពី​រសៀល​ថ្ងៃ​ទី​០២ កក្កដា ២០១៥ ដើម្បី​ទាមទារ​សុំ​យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ត្រឡប់​មក​វិញ បន្ទាប់​ពី​មាន​លេចឮ​ថា ការ​ផ្តិត​យក​ស្នាម​មេដៃ​ពួក​គាត់​ដែល​គ្មាន​សរសេរ​ពី​បំណង​ឱ្យ​បាន​ច្បាស់លាស់​កាលពី​២​ថ្ងៃមុន​នេះ គឺជា​ការ​ព្រមព្រៀង​រុះរើ​លំនៅ​ឋាន​ដែល​កំពុង​រស់នៅ​ឱ្យ​ចេញពី​មាត់​ទន្លេ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ភូមិ​បាន​អះអាង​ថា ស្នាម​មេដៃ​ទាំងនោះ​ត្រូវ​ខ្យល់​ប៉ើង​ចេញពី​ម៉ូតូ​បាត់​ទៅ​ហើយ ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ​នៅ ភាព អាយុ​៥២​ឆ្នាំ បាន​និយាយ​ថា ពួក​គាត់​លើកគ្នា​មកនេះ គឺ​សុំ​តវ៉ា​យក​ស្នាម​មេដៃ​ដែល​បាន​ផ្តិត​កាលពី​ថ្ងៃ​ទី​២៩ និង​៣០ មិថុនា ត្រឡប់​មក​វិញ ព្រោះ​ពេល​ផ្តិត​មិន​បាន​បញ្ជាក់​ថា ធ្វើ​អ្វី​ទេ តែ​លោក​អនុ​ភូមិ​បាន​បង្ខំ​ថា ចេះ​តែ​ផ្តិត​ទៅ មិន​ដែល​​គេ​ឱ្យទៅ​ងាប់​នោះ​ទេ ។

បុរស​ម្នាក់​ឈ្មោះ​ម៉ូ​វ លី​ម បាន​លើក​ឡើង​ថា ពួក​ខ្ញុំ​មកនេះ គឺ​សំណូមពរ​សុំ​មេដៃ​ត្រឡប់​មក​វិញ​ព្រោះថា ប្រធាន​ភូមិ និង​លោក​មេឃុំ​ឆបោក​ពួក​ខ្ញុំ ព្រោះ​ពេល​ផ្តិត​មេដៃ​ម្តង​ថា បើក​អំណោយ ម្តង​ថា​ផ្តិត​ដើម្បី​ជំរឿន និង​ពេល​ខ្លះ​ទៀត​ថា ផ្តិត​ៗ​ទៅ​គេ​មិន​ឱ្យ​យើង​ទៅ​ងាប់​នោះ​ទេ ជួនកាល​កត់​ឈ្មោះ​ប្តី​យកប្រពន្ធ​មក​ផ្តិត ។

ពួក​គាត់​ភ័យ​ព្រួយ​ខ្លាច​ផ្តិត​មេដៃ​ដេញ​ផ្ទះសម្បែង​ពួក​គាត់  និង​ណាមួយ​ខ្លាច​យក​ស្នាម​តដៃ​ទៅ​កឹ​ប​ជាប់​ជាមួយ​និង​ពាក្យ​ដែល​គេ​រុះរើ ថា ជា​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ព្រម​រុះរើ​ផ្ទះសម្បែង​ចេញ​ដោយ​ខ្លួនឯង​ផង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព