ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សិប្បកម្ម​ឈើ​ខុសច្បាប់​នៅ​ក្រុង​បាន​លុង រឹបអូស​ឈើ​ប្រណីត​៣​រ៉ឺ​ម៉ក និង​ម៉ាស៊ីន​ច្រៀក​២​គ្រឿង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែងកាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែងកាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ដោយ​រឹប​អូស​បាន​ឈើ​ប្រណីត​ចំនួន​៣​រ៉ឺ​ម៉ក និង​ម៉ាស៊ីន​ច្រៀក​ឈើ​ចំនួន​២​គ្រឿង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ឈើ​ដែល​ត្រូវ​បាន​បង្ក្រាប​មាន​ម្ចាស់​ឈ្មោះ​ម៉ូក ផល្លា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ប៉ម វណ្ណ​ដា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ រដ្ឋបាល​ព្រៃឈើ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ប៉េ​អឹ​ម​ក្រុង​បាន​លុង ។

ទាក់ទិន​ករណី​ខាងលើ​ត្រូវ​មន្ត្រី​ជំនាញ​មេព្រៃ​ដែល​ចុះ​ទៅ​ផ្ទាល់​បានឱ្យ​ដឹង​ថា នៅ​ពេល​ថ្មី​ៗ​នេះ ចំនួន​ឈើ​ដែល​រឹបអូស​បាន​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​ទេ គ្រាន់តែ​ដឹង​ថា​ រឹបអូស​បាន​ឈើ​ចម្រុះ​ចំនួន​៣​រ៉ឺ​ម៉ក និង​ម៉ាស៊ីន​ច្រៀក​ឈើ​ចំនួន​២​គ្រឿង ដោយឡែក​ម្ចាស់ផ្ទះ​ត្រូវ​បាន​ផាកពិន័យ​មួយ​គុណ​នឹង​៣ ។

ពេល​នេះ​វត្ថុ​តាង​ដែល​រឹបអូស​ទាំងអស់​បាន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕