ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំខ្លួន​មេឃុំ​ជ្រោយ​ស្វាយ​​ ស្រុក​ស្រែអំបិល ពី​បទ​​ពុក​រលួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ​ហា​យ ស៊ី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មេឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ពាក់ព័ន្ធ​ករណី​ពុក​រលួយ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥  បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ​ហា​យ ស៊ី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មេឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ពាក់ព័ន្ធ​ករណី​ពុក​រលួយ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​មេឃុំ​ជ្រោយ​ស្វាយ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​ខ្លួន មាន​លោក​ជំទាវ​ម្នាក់​បាន​ទៅ​ទិញ​ដី​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ក្នុង​តម្លៃ​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ពេល​លោក​ជំទាវ​ទិញ​ដី​ពី​ក្រុមហ៊ុន​មួយ​នោះ​បាន​ហើយ ក៏​បាន​ធ្វើ​លិខិត​ស្នាម​នៅ​នគរបាល​ប៉ុស្តិ៍ ហើយ​នគរបាល​ប៉ុស្តិ៍​បាន​យក​ឯកសារ​នោះ​ទៅ​រត់ការ​សុំ​ចុះ​ហត្ត​លេខា​ពី​លោក​មេឃុំ ប៉ុន្តែ​មេឃុំ​ជ្រោយ​ស្វាយ​មិន​ទាន់​ស៊ី​ញ៉េ​ទេ ដោយ​ទាមទារ​ចង់​ជួប​លោក​ជំទាវ​ម្នាក់​នោះ​សិន ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ២០១៥ លោក​ជំទាវ​ម្ចាស់​ប្រាក់​ដែល​ទិញ​ដី​ក្រុមហ៊ុន​បាន​ណាត់ជួប​លោក​មេឃុំ​ហា​យ ស៊ី​ន នៅ​​រាជធានី​ភ្នំពេញ គឺ​ជួប​នៅ​ភោ​ជនី​ដ្ឋា​ន​ដា​រ៉ា ស្ថិត​នៅ​សង្កាត់​បឹង​កក់​៣ ខណ្ឌទួលគោក ។ ពេល​លោក​មេឃុំ​បាន​ជួប​​លោក​ជំទាវ ពេល​នោះ​លោក​ជំទាវ​បាន​ប្រគល់​ស្រោមសំបុត្រ​មួយ​ឲ្យ​ទៅ​មេឃុំ ក៏​ត្រូវ​កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។ នៅ​ពេល​ចាប់ខ្លួន​ ក្នុង​ស្រោមសំបុត្រ​នោះ​ឆែក​ទៅ​ឃើញ​មាន​ប្រាក់​ចំនួន​៧.០០០​ដុល្លារ​​អា​មេ​រិ​ក ។

ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​នេះ​គឺ​អាច​ចាត់​ទុក​ថា ជា​ការ​រៀបចំ​គម្រោង​​ជា​មុន​ដើម្បី​ចាប់ខ្លួន​មេឃុំ​ជ្រោយ​ស្វាយ ។

ប្រភព​ព័ត៌មាន​ពី​ស្រុកស្រែ​អំបិល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ដែរ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​មេឃុំ ហា​យ ស៊ី​ន ពិតជា​ត្រឹមត្រូវ​ហើយ ព្រោះ​កន្លង​មក​មេឃុំ​រូប​នេះ​មានរឿង​អាស្រូវ​ច្រើន​ណាស់​ពា​ក់​ព័ន្ធ​នឹង​ឈ្មួញ​រកស៊ី​ទិញ​-​លក់ ស៊ីលុយ​គេ​ដាច់​ៗ ធ្វើ​ឲ្យ​អ្នក​រកស៊ី​ក្តៅក្រហាយខ្លាំង​ណាស់ ៕