ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បរទេស​ដំបូង​មក​ប្រកាស​លក់​គម្រោង​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​ដល់​អ្នក​វិនិយោគ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​វិនិយោគិន​ក្រៅប្រទេស បាន​ចាប់អារម្មណ៍ និង​ប្រកាស​លក់​គម្រោង​អចលនទ្រព្យ​នៅ​ប្រទេស​របស់​ខ្លួន​ដល់​អ្នក​វិនិយោគ​កម្ពុជា ។ អ្នក​វិនិយោគ​ក្រៅប្រទេស​ដែល

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​វិនិយោគិន​ក្រៅប្រទេស បាន​ចាប់អារម្មណ៍ និង​ប្រកាស​លក់​គម្រោង​អចលនទ្រព្យ​នៅ​ប្រទេស​របស់​ខ្លួន​ដល់​អ្នក​វិនិយោគ​កម្ពុជា ។ អ្នក​វិនិយោគ​ក្រៅប្រទេស​ដែល​មក​ប្រកាស​លក់​អចលនទ្រព្យ​នា​ពេល​នេះ គឺ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​គម្រោង​អចលនទ្រព្យ​ដែល​ប្រកាស​លក់​នោះ ក៏​ស្ថិត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែរ ។ នៅ​ថ្ងៃ​ទី​២៧ និង​២៨ មិថុនា ខាង​មុខ​នេះ គម្រោង​ទីក្រុង​ដា​ម៉ា​ន់​សា​រ៉ា របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ម៉ា​ឡេ​ស៊ី នឹង​ចាប់ផ្ដើម​លក់​ជូន​ដល់​អ្នក​វិនិយោគ​កម្ពុជា នៅ​សាល​ទទួល​បដិសណ្ឋារកិច្ច សណ្ឋាគារ​រ៉ា​ហ្វ៊​ល ឡឺ រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ ក្នុង​នោះ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE ជា​ភ្នាក់ងារ​ប្រឹក្សា​គម្រោង​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​មួយ​នេះ ។

លោក​Kenny Wong Koon Keng នាយក​គ្រប់គ្រង​ទូទៅ​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ្គូ​ខូ​លេ​ន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា ការ​សាងសង់​ទីក្រុង​ដា​ម៉ា​ន់​សា​រ៉ា​នេះ ជិត​បញ្ចប់​បានជា​ស្ថាពរ​ហើយ ។ រីឯ​លំនៅ​ឋាន​នឹង​ប្រគល់​ឲ្យ​តាម​គោល​ការណ៍​សាងសង់ និង​លក់​។ ជាមួយនឹង​ការ​បញ្ចប់​គម្រោង​ប្រកបដោយ​គុណភាព​ដែល​បាន​ផ្ដល់​ឲ្យ បាន​បញ្ចូល​នូវ សម្ភារ​ដែល​មាន​តម្លៃ​ខ្ពស់ បំពាក់​ដល់​លំនៅ​ឋាន​នីមួយ​ៗ ការ​បង្កើត​ជាទី​ក្រុង​មួយ​នៅ​ក្នុង​ទីក្រុង និង​ច្រក​ចេញចូល​ជា​ច្រើន​តាម​រយៈ​មហាវិថី​នានា ស្ថានីយ ផ្លូវ​ឆ្លងកាត់​ដ៏​មមាញឹក​ជា​ច្រើន​ដែល​នឹង​ត្រូវ​សាងសង់​ជាប់​ទីក្រុង​ដា​ម៉ា​ន់​សា​រ៉ា ។

លោក​បន្ត​ថា កម្ពុជា​គឺជា​ប្រទេស​ទី​២ ដែល​គម្រោង​មួយ​នេះ​បាន​ប្រកាស​លក់​បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ។ យើង​សង្ឃឹមថា ការ​ប្រកាស​លក់​គម្រោង​នា​ពេល​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពី​អ្នក​វិនិយោគ​កម្ពុជា រួម​ទាំង​អ្នកមាន​ជីវភាព​ធូរធារ ហើយ​ចង់​បញ្ជូន​កូន​ៗ​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដូចនេះ​កូន​ៗ​របស់​ពួក​គាត់​មាន​កន្លែង​ស្នាក់​នៅ​ស្រាប់​ដោយ​មិនបាច់​ភ័យ​ព្រួយ ហើយ​ជា​កន្លែង​ដែល​ល្អ និង​មាន​សក្ដានុពល​។ ម្យ៉ាងទៀត​នៅ​ពេល​ឪពុក​ម្ដាយ​ចង់ទៅ​លេង​កូន​ៗ​ដែល​សិក្សា​នៅ​ទីនោះ ក៏​មាន​កន្លែង​ស្រាប់ សម្រាប់​ស្នាក់​នៅ​ដែរ ។

កញ្ញា អាន់ សុធី​តា នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​CBRE បាន​ឲ្យ​ដឹង​ថា យើង​កំពុង​មើលឃើញ​និន្នាការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ទូ​ទាំង​ប្រទេស​ជាមួយ​តំបន់​អាស៊ាន​និង​តំបន់​នេះ​កំពុង​ពង្រឹងកម្លាំង​របស់​ខ្លួន​កាន់តែ​ខ្លាំង ។ ប្រទេស​កម្ពុជា​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ និង​យល់​ឃើញ​ថា តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ដា​ម៉ា​ន់​សា​រ៉ា មាន​ភាពសមរម្យ ចំណែកឯ​គម្រោង​សាងសង់​ត្រូវ​បាន​បង្កើត​ឡើង​ប្រកបដោយ​គុណភាព​ពិសេស​ដែល​ធ្វើ​ឡើង​ដោយ​អ្នកម៉ៅការ​សាងសង់​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ហ្គូ​ខូ​លេ​ន (GoucoLand ) គឺ​ក្រុមហ៊ុន​សាង​យ៉ុ​ង (Ssangyoung) របស់​ប្រទេស​កូរ៉េ​ខាងត្បូង ។
គួរ​បញ្ជាក់​ថា គម្រោង​ទីក្រុង​ដា​ម៉ា​ន់​សា​រ៉ា មក​ដល់​ពេល​នេះ លក់​បាន​ប្រមាណ​៥០%​ហើយ ។ គម្រោង​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ចំណាយ​អស់​ទឹកប្រាក់​វិនិយោគ​៧០០​លាន​ដុល្លារ ដែល​ជា​ទឹកប្រាក់​វិនិយោគ​សុទ្ធ​ពី​ក្រុមហ៊ុន​GoucoLand របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ៕