ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន និង​ស្វាមី​ចង់បាន​ភាព​ផ្អែម​ល្អែ​ម​ក្នុង​ខុន​ដូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​ឆៃ​លី ដា​ឡែ​ន ដែល​បាន​បុរស​អាយុ​តិច​ជាង​ធ្វើ​ជា​គូ​អនាគត ពេល​នេះ​កំពុង​តែ​ស្វែងរក​ទិញ​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​ស្នាក់​នៅ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​ឆៃ​លី ដា​ឡែ​ន ដែល​បាន​បុរស​អាយុ​តិច​ជាង​ធ្វើ​ជា​គូ​អនាគត ពេល​នេះ​កំពុង​តែ​ស្វែងរក​ទិញ​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​ស្នាក់​នៅ​ដើម្បី​ឱ្យ​ជីវិត​ប្តី​-​ប្រពន្ធ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ខ្លាំង​ឡើង ។

ចាប់តាំងពី​តារាចម្រៀង​នាង​ឆៃ​លី ដា​ឡែ​ន និង​ស្វាមី​រៀប​មង្គលការ​មក អ្នក​ទាំង​២​ខិតខំ​ប្រកប​របរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ន័យ​សន្សំ​ទ្រព្យធន​ទុក ខណៈ​មិន​ទាន់​គិត​រឿង​យក​កូន​នៅឡើយ ។ ចំពោះ​ឆៃ​លី ដា​ឡែ​ន បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​«​ស្ទឹង​ស្នេហា​» របស់​ផលិតកម្ម​ចក្កវាឡ បន្ទាប់​ពីរ​សាត់​ឆ្ងាយ​ពី​ពិភព​សម្តែង​ភាពយន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។  ថ្មី​ៗ​នេះ​ឆៃ​លី ដា​ឡែ​ន និង​ស្វាមី​បាន​ដឹក​ដៃ​គ្នា​ទៅ​ច្រៀង​បម្រើ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ។

ចំពោះ​ស្វាមី​វ័យក្មេង​របស់​ឆៃ​លី ដា​ឡែ​ន វិញ ខិតខំ​រកស៊ី​ញាប់​ដៃជើង​ដែរ​ដោយ​ក្រៅពី​អាជីព​សិល្បៈ​មាន​ជំនាញ​ទិញ​-​លក់​រថយន្ត​ដ៏​មាន​ថ្វីមាត់​ទាក់ទាញ​អតិថិជន ។

ពេល​នេះ​ដា​ឡែ​ន និង​ស្វាមី​សហការ​គ្នា​រក​ទិញ​ខុន​ដូ​ទំនើប​ទាន់សម័យ​ស្នាក់​នៅ​ឱ្យ​ស្រប​តាម​សម័យកាល​របស់​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ឡូយឆាយ និង​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ​មាន​ភាព​ផ្អែមល្ហែម​ជាង​មុន ។

ឆៃ​លី ដា​ឡែ​ន ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តាំងពី​រៀប​ការ​រួច​មក នាង និង​ប្តី​ខំ​រកស៊ី​ណាស់​ដើម្បី​សន្សំ​ប្រាក់​ទុក​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ​ទៀត ព្រោះ​នា​ពេល​អនាគត​នឹង​មានកូន​ត្រូវ​ចិញ្ចឹម​មើលថែ​ឱ្យ​បាន​ល្អ​តាំងពី​ពេល​ពពោះ​រហូត​កើត ហើយ​ចិញ្ចឹម​ឱ្យ​មាន​អនាគត ។ ដា​ឡែ​ន និង​ស្វាមី​បាន​គិត​ច្បាស់​ណាស់​ចំណុច​នេះ ។ ម្ល៉ោះហើយ​ឆ្លៀតពេល​មិន​ទាន់​មានកូន ម្នាក់​ៗ​ខំ​រកស៊ី​ដោយ​ក្រៅពី​អាជីព​សិល្បៈ​បុរស​ជា​សា្វ​មី​ជួញដូរ​រថយន្ត​ដោយ​មាន​ជំនាញ​នេះ​យូរ​ឆ្នាំ​មក​ហើយ ។ ចំណែក​ដា​ឡែ​ន​វិញ​ខំ​ទាំង​ច្រៀង និង​សម្តែង គឺ​ព្យាយាម​ឱ្យទៅ​មុខ​ទៀត​ទាន់​គេ​ត្រូវការ ។ ទោះបីជា​ដា​ឡែ​ន​ផ្អាក​សម្តែង​ភាពយន្ត​ច្រើន​ឆ្នាំ តែ​ត្រូវ​តែ​សម្តែង ណាមួយ​ចង់​ដឹង​ថា​ការ​សម្តែង​របស់​នាង​ស្ទុះ​ទៅ​មុខ​ប៉ុនណា ហើយ​អ្នកគាំទ្រ​ចូល​ចិត្ត​ដែរ ឬទេ ? អ្វី​ដែល​សំខាន់​គឺ​ការ​ចរចា​តម្លៃ​គ្នា​ក្នុង​កម្រិត​អាច​ទទួលយក​បាន​ទើប​ដា​ឡែ​ន​សម្រេច​ថត​រឿង​ភាគ​ជូន​ផលិតកម្ម​ចក្កវាឡ​រឿង «​ស្ទឹង​ស្នេហា​» ជា​តួអង្គ​ឆ្នាស​ជាមួយ​អ្នក​នាង​ចាន់ តារា​ទី ។ ដា​ឡែ​ន​ជឿ​ថា រឿង​នេះ​នឹង​កក្រើក​ពេល​ចាក់​បញ្ចាំង​ព្រោះ​រវាង​នាង និង​អ្នក​នាង​ចាន់ តារា​ទី ឆ្នាស​មិនធម្មតា​ទេ ។

ឆៃ​លី ដា​ឡែ​ន និយាយ​ថា «​មូលហេតុ​ដែល​នាង​ខ្ញុំ និង​ស្វាមី​គិតគូរ​ចង់​ទិញ​ខុន​ដូ​ស្នាក់​នៅ ព្រោះតែ​យល់​ថា​ការ​ស្នាក់​នៅ​ជា​លក្ខណៈ​ខុន​ដូ គឺ​ស្រួល ហើយ​មាន​បែងចែក​ប្លង់​សព្វគ្រប់​ទាំងអស់ មិនបាច់​រៀបចំ​បន្ត​ទៀត​ដូច​ជា​ផ្ទះល្វែង​ទេ​។ ពេល​នេះ​គឺ​ពួក​យើង​បាន​ដើរ​ស្វែងរក​ខុន​ដូ​ណា​ដែល​ត្រូវចិត្ត ព្រោះ​ជិះ​ដើរ​មើល​យូរហើយ​នៅ​មិន​ទាន់​ត្រូវចិត្ត ។ មាន​ខុន​ដូ​ខ្លះ​ដូច​ជា​ខ្វះ​ផ្នែក​នេះ ផ្នែក​នោះ និង​គូរ​ប្លង់​ចេញ​មក​ដូច​ជា​សាមញ្ញ​ពេក ហើយ​លក់​ថ្លៃ​ជាង​ផ្ទះល្វែង​ទៀត។

ម្យ៉ាងទៀត​គម្រោង​មើល និង​ទិញ​ខុន​ដូ​នេះ​មក​ពី​គិត​ថា​ជា​អ្នកសិល្បៈ​ទិញ​ផ្ទះ​បែប​នេះ​នៅ​ក៏​ស្រួល ព្រោះ​យើង​ត្រូវ​ចូល​ដល់​ផ្ទះ​យប់​ព្រលប់​ពេក បើ​មានផ្ទះ​បែប​នេះ​គឺ​សន្តិសុខ​យាមកាម​មាន​សភាព​ម៉ត់ចត់ មិន​ភ័យ​ព្រួយ លំបាក​បារម្ភ ទើប​ចេះ​តែ​ចង់​ទិញ​នៅ ។ ណាមួយ​មាន​សភាព​ស្ងប់ស្ងាត់ សម្រាក​ស្រួល​ពេល​នឿយហត់​ពី​ការងារ​»​។ នាង​ឆៃ​លី ដា​ឡែ​ន រំពឹង​ថា​អាច​នឹង​រក​ឃើញ​កន្លែង​ស្នាក់​នៅ​ល្អ​តាម​ការ​គិត​ទុក​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​នៅ​ពេល​ចេញ​ទៅ​ធ្វើការ​ដល់​យប់​ជ្រៅ ហើយ​មិនមែន​មាន​ន័យ​ថា នាង​អួតអាង​រឿង​ផ្ទះ​ស្នាក់​នៅទេ តែ​ជា​ចំណូលចិត្ត​របស់​មនុស្ស ម្នាក់​ៗ​ប៉ុណ្ណោះ ។ ឆៃ​លី ដា​ឡែ​ន ចង់ឱ្យ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួយ​ដាក់​ពិន្ទុ​ជូន​នាង​ជា​បន្ត​ទៀត​ក្នុង​ពេល​ដែល​នាង​បើក​ទំព័រ​សម្តែង​ភាពយន្ត​ឡើង​វិញ ៕