ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ត្រូវ​គំរាម​សម្លា.ប់ព្រោះ​ចោទ​ថា ចេះ​អំពើអាប​ធ្មប់ រត់​មក​សុំ​ស្នាក់​ក្នុង​អធិការដ្ឋាន​ស្រុក​បរ​កែវ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនជាតិ​ចា​រ៉ា​យ​មួយ​គ្រួសារ​មាន​ទីលំនៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ ត្រូវ​អ្នក​ភូមិ​ចោទ​ថា ចេះ​អាប​ធ្មប់ និង​មាន​ប្រទាល​ស៊ី​មនុស្ស​បាន​គំរាមកំហែង​សម្លា.ប់​ទាំង​ពូជ​នោះ ដោយ​ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញពី​ភូមិ​មក​សុំ​ស្នាក់​នៅ​ក្នុង​អធិការដ្ឋាន​ស្រុក

ខេត្តរតនគិរី ៖ ជនជាតិ​ចា​រ៉ា​យ​មួយ​គ្រួសារ​មាន​ទីលំនៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ ត្រូវ​អ្នក​ភូមិ​ចោទ​ថា ចេះ​អាប​ធ្មប់ និង​មាន​ប្រទាល​ស៊ី​មនុស្ស​បាន​គំរាមកំហែង​សម្លាប់​ទាំង​ពូជ​នោះ  ដោយ​ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញពី​ភូមិ​មក​សុំ​ស្នាក់​នៅ​ក្នុង​អធិការដ្ឋាន​ស្រុក

បើ​តាម​លោករ​ចំ គី​ន អាយុ​៤៨​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ និង​ប្រពន្ធ​ឈ្មោះរ​ម៉ា​ម ភ្សិ អាយុ​៣៥​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​ពួក​គាត់​មាន​សមាជិក​១១​នាក់ ហើយ​កន្លង​មក ត្រូវ​អ្នក​ក្នុងភូមិ​ចោទ​ថា ចេះ​ធ្មប់ ចេះ​អាប និង​មាន​ប្រទាល​ស៊ី​មនុស្ស ត្រូវ​បាន​គេ​គំរាម​សម្លាប់​ជា​ញឹកញាប់ ដោយ​មានការ​ភ័យ​ខ្លាច​នោះ ក្រុម​គ្រួសារ​គាត់​បាន​ផ្លាស់​ទីលំនៅ​ចំនួន​២​ដង​មក​ហើយ ដោយ​លើក​ទី​១-​ផ្លាស់​ទៅ​នៅ​ឃុំ​តា​កុក​ច្រា​យ ស្រុក​អូ​រយ៉ា​ដាវ និង​ទី​២-​ឃុំ​បរខាំ ស្រុក​បរ​កែវ លុះ​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ ក៏​ត្រូវ​អ្នក​ភូមិ​គំរាម​ទៀត ទើប​នាំ​គ្នា​មក​ស្នាក់​នៅ​អធិការដ្ឋាន ស្រុក​បរ​កែវ​តែ​ម្តង​។

លោក​ម៉ៅ សាន់ អធិការ​ស្រុក​បរ​កែវ​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ប្រជុំ​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ស្រុក​បរ​កែវ​នោះ បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ខាងលើ​នេះ មក​ស្នាក់​នៅ​ក្នុង​អធិការដ្ឋាន​ស្រុក​បរ​កែវ​មួយ​រយៈ​សិន ដើម្បី​ធានា​ស​វុ​ត្ថិ​ភាព​ជូន​ពួក​គាត់ ។

កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​គ្រួសារ​ខាងលើ​ហើយ ពួក​គាត់​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង សមត្ថកិច្ច​និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​កំពុង​កា​ពារ​ជូន​ក្រុម​គ្រួសារ​គាត់​យ៉ាង​ល្អ និង​សុំ​ថ្លែងអំណរគុណ​តាម​រយៈ​កោះសន្តិភាព​ដែរ ។