ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចាប់ចោរ បែរជា​ប៉េ​អឹ​មនិង​ប៉ូលិស​ដណ្តើម​គ្នា​យក​ស្នាដៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ រួច​ព្យាយាម​ជិះ​រត់គេច តែ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល ដែល​ហេតុការណ៍​នេះ​បង្ក​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ រួច​ព្យាយាម​ជិះ​រត់គេច តែ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ នេះ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ​ហង់ សម​រី​គគី អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ម្តុំ​ផ្លូវ​សុធារស សង្កាត់​​ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកឯ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ហេង សោភា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុង​សង្កាត់​បា​គូ ខណ្ឌដង្កោ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​នៅ​រោងចក្រ​របស់​ខ្លួន ហើយ​បាន​ចត​ម៉ូតូ​ទុក​នៅ​ទីនោះ ស្រាប់​តែ​​មាន​ជនសង្ស័យ​២​នាក់​បន្លំ​ចូល​លួច​កាច់​សោ​.​ក​ម៉ូតូ​បាន​ជិះ​រត់ តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ដឹង​ទាន់ ក៏​ស្រែក​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចាប់​បាន​ជនសង្ស័យ​ហើយ បាន​យក​ទៅ​ប្រគល់​ឱ្យ​ខាង​ប៉េ​អឹ​ម តែ​គេ​ឃើញ​កម្លាំង​សមត្ថ​កិច្ច​បាន​មក​ប្រទាញប្រទង់​ដណ្តើម​ជនសង្ស័យ​ទៅ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព