ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែង​តាំងអធិការ​នគរបាល​ស្រុក​កោះសូទិន​​ថ្មី​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​កាល​ពីវេលា​​ព្រឹក​ថ្ងៃ​ទី២៧ ​ឧសភា ២០១៥ នេះ នៅ​​​សាល​​ប្រជុំ​​សាលាស្រុក​​កោះ​សូទិន ​មាន​​រៀបចំ​​ពិធី​ប្រកាស​តែង​តាំង​លោក​វ​រសេ​នីយ៍​ទោ ប្រេង ហ៊ីម​ អធិការ​នគរបាល​ស្រុក​កោះសូទិន​ថ្មី​ ជំនួស​​លោក​វរ​សេ​នីយ៍​ត្រី ​ម៉ា ចិន្តា អធិការ​នគរ​បាល​​​​​ចាស់​ចូល​និវត្ត​ន៍ ។

លោក​​ឧត្តម​សេនីយ៍ត្រី បែន រ័​ត្ន ស្នងការ​​នគរបាល​ខេត្ត​​បាន​​មាន​ប្រសា​ស​ន៍​ឧ្យ​ដឹងថា លោក​អធិការ​នគរបាល​ ដែល​មក​កាន់​តំណែង​​​ថ្មីនេះ សូម​​យកចិត្តទុកដាក់​ចំពោះ​មន្ត្រី​ក្រោមឱ​​វាទ ដោយ​ទឹកចិត្ត​ស្រលាញ់​​​អស់ពី​បេះដូង ​ទើប​​ការងារ​ទទួល​បាន​​ជោគ​ជ័យ​​នៅ​ក្នុង​អង្គភាព​របស់​​ខ្លួន ។​

លោក​​​បន្ត​​ថា សូម​យកចិត្តទុកដាក់ក្នុងការ​​​បង្ក្រា​បករណី​​​គ្រឿង​​ញៀន ​ក្រុម​ក្មេងទំនើង ​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ​ សំដៅ​រក្សា​ភូមិ-ឃុំ​មាន​សុវត្ថិភាព​​ទាំង​៩ចំណុច​​​របស់​​ក្រសួង​មហា​ផ្ទៃ ។ មុន​នឹងធ្វើ​​អ្វីមួយ​ ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយនឹង​លោក​អភិបាលស្រុក ។​

សូម​លោក​មេ​ភូមិ​មេត្តា​​ជួយ​ផ្ស​ព្វ​​ផ្សាយ​​ដល់​ប្រជា​ពលរ​ដ្ឋ ​ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំឡើង សូម​ទៅធ្វើ​អត្តសញ្ញាណ​ប័ន​ប្រភេទ​ថ្មី​ ដើ​ម្បី​ត្រៀម​ការ​ចូល​រួម​បោះ​ឆ្នោត​២០១៨ ខាង​មុខ​​នេះ ​។

ស្រប​ពេល​ដែល​កម្លាំង​របស់​លោក​ចុះ​បង្ក្រាបគ្រឿងញៀន​បែរជា​មាន​ពាក្យ​ខ្លះ​លើកឡើង​ថា បង្ក្រាប​តែ​ករណី​តូច​ៗ​ទៅ​វិញ ដូច្នេះ​បើ​សិន​ជា​អ្នក​ណា​បានដឹង ​សូម​រាយការណ៍មក​រូប​លោក​ និង​មាន​វិធានការ​ចុះ​បង្ក្រាប ៕