ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ស្មាច់​ដែង​១១៨គ្រួសារ តវ៉ា​រឿង​ដីធ្លី​មុខ​សាលា​ខេត្ត​ព្រះសីហនុ​

8 ឆ្នាំ មុន

​ខេត្តព្រះសីហនុ ៖ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា ​២០១៥ ប្រជាពលរដ្ឋ​ចំនួន ១១៨ គ្រួសារ ដែល​មាន​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​
តំ​បន់តាលៈ​សែន​ជ័យ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​បាន​មក​ជួបជុំ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​ព្រះ​សីហ​នុ ។

​ខេត្តព្រះសីហនុ ៖ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា ​២០១៥ ប្រជាពលរដ្ឋ​ចំនួន ១១៨ គ្រួសារ ដែល​មាន​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​
តំ​បន់តាលៈ​សែន​ជ័យ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​បាន​មក​ជួបជុំ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​ព្រះ​សីហ​នុ ។

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​ខាងលើ បានអោយ​ដឹង​ថា ការ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​នា​ពេល​នេះ ក្នុង​គោលបំណង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ និង ដើម្បី​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ទៅ​នឹង​ចំណារ​របស់​លោក ទិ​ត្យ វុ​ទ្ធី អភិ​បាលស្រុក​ព្រៃ​នប់ ដែល​បាន​ចុះហត្ថលេខា​អោយ​ក្រុមហ៊ុន ជៀក គឹ​ម​ឡុ​ង បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​រស់នៅ​សព្វថ្ងៃ​។

នៅ​ក្នុង​ខ្លឹមសារ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​អោយ​ដឹង​ថា ពួក​គាត់​ទាំង ១១៨ គ្រួសារ បាន​រស់នៅ​លើ​ដី​នេះ ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ និង បាន​ប្រកប​របរ​ដាំ​ដំណាំ ទទួល​បាន​អាស្រ័យ​ផល​កើតជា​កូន ពូន​ជា​ចៅ ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ឡើយ​។ ទើបតែ​នៅ​ពេល​ដើម​ខែមករា ឆ្នាំ ២០១៥ កន្លង​មកនេះ ស្រាប់តែ​មាន​ក្រុមហ៊ុន ជៀក គឹ​ម​ឡុ​ង រួម​ជាមួយ​មន្ត្រី​ជំនាញ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ស្រុក​ប្រៃ​នប់ គ្រោង​នឹង​ចុះ​មក​វាស់​វេ​ង​ដីធ្លី​ដែល​ពួក​គាត់​កំពុង​តែ​រស់នៅ និង ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ទៅ​អោយ​ក្រុមហ៊ុន​ខាងលើ​នោះ ។

យោង​តាម​ពាក្យបណ្តឹង​តវ៉ា​របស់​តំណាង​ប្រជាពលរដ្ឋ ចុះ​ថ្ងៃ​ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៥ ដែល​មានឈ្មោះ សុខ ចាន់​ដា​រ៉ា , ឡេ​ង វាសនា , ហែម ឡាញ់ , សួន ស្រី , ជិន សា​រ៉ាត ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង ១១៨ គ្រួសារ នៅ​តំបន់​ភូមិ ឃុំ ស្រុក​ខាង​លើ បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ប្រមូលផ្តុំ​គ្នា​និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ សុំ​ការ​ជួយ​អន្តរា​គមន៍​​រួច​មក លោក ស៊ុន ស្រ៊​ន់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង សន្យា​ថា ចុះ​ទៅ​រក​ដំណោះ​ស្រាយ​រវាង​ក្រុមហ៊ុន​ខាងលើ​ជាមួយ​ប្រជាពលរដ្ឋ​អោយ​បាន​សមរម្យ​។

បន្ទាប់​មក​ទៀត​ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើ​ដំណើរ​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដាក់​ពាក្យ​បណ្តឹងតវ៉ា​មួយ​ច្បាប់​ទៀត​ជូន​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ក្នុង​ខ្លឹមសារ​បណ្តឹងតវ៉ា បាន​បញ្ជាក់​ថា ពួក​គាត់​សុំ​ធ្វើការ​បដិសេធ​តវ៉ា​ជាមួយ សាលក្រម​លេខ ០២(​ខ​) ចុះ​ថ្ងៃ​ទី ៣០ ខែ មក​រា ឆ្នាំ ២០១៥ ដែល​ចុះហត្ថលេខា ដោយ​លោក គឹ​ម អេ​ង ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង ជា​អនុប្រធាន និង ជា​អនុប្រធាន​សាលាដំបូង ដែល​បាន​សំរេច​បង្គាប់​អោយ ដែល​បាន​សំរេច​បង្គាប់​អោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​ខេត្ត​ព្រះ​សីហ​នុ ចុះ​ធ្វើការ​វាស់វែង​ដី ចំនួន ១៦ ប័ណ្ណ ដែល​មាន​ទំហំ​ដី​សរុប​ចំនួន ៨១,៥៩ A ស្ថិត​នៅ​តំ​បន់តាលៈ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ អោយទៅ​ក្រុមហ៊ុន ជៀក & អ៊ី​ន​វេស​ម៉ិ​ន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ជៀក គឹ​ម​ឡុ​ង ជា​តំណាង​។

នៅ​ក្នុង​ខ្លឹមសារ​បណ្តឹង បាន​បញ្ជាក់​ថា សាលក្រម​នេះ ខ្ញុំបាទ នាង​ខ្ញុំ ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ភូមិ ឃុំ ស្រុក​ខាងលើ យល់​ឃើញ​ថា មាន​ភាព​អយុត្តិធម៌ ណាស់ ដោយ​ក្នុង​សវនាការ​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​នៅ​លើ​ផ្ទៃដី​នេះ ជា​យូរ​ណាស់​មក​ហើយ បាន​ចូលរួម​ពោល​គឺជា​ការ​ឃុបឃិត​គ្នា ក្នុង​សវនាការ​ទាំងមូល ដែល​ជា​អំពើ​អយុត្តិធម៌​មួយ ដែល​ប្រជា​ពលរដ្ឋ​ទាំង១១៨គ្រួសារ​ខាងលើ មិន​អាច​ទទួលយក​បាន​ឡើយ​។

ប្រជាពលរដ្ឋ​ទាំង ១១៨ គ្រួសារ សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍ បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផង ស្រប​តាម​ពាក្យស្លោក​ពោល​ថា ទីណា​ជួប​ទុក្ខ​លំបាក​ទីនោះ​មាន​សម្តេច​អគ្គមហាសេនាបតី និង លោក​ជំទាវ​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ។