ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ផ្លេ​លាន់​រន្ថាន់​ឲ្យ​រថយន្ត​ចត​មួយ​ភ្លែតដែល​បិទផ្លូវ​មុខ​ផ្ទះ​ចេញ ក្លាយជា​ជម្លោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដឹក​កូន​ជា​អាណិកជន​មក​ពី​លេង​ជីតា ដោយ​បាន​ឈប់​រថយន្ត​នៅ​មុខ​ផ្ទះ​គេ ដើម្បី​ទៅ​ចូល​ទិញ​សាច់​កា.ប់​មួយ​ភ្លែត ខណៈនោះ​កូន​ជា​អាណិកជន​អត់​ស្រួលខ្លួន​បាន​ក្អួតចង្អោរ​នៅ​ទីនោះ ហើយ​រថយន្ត​មួយ​គ្រឿង​ទៀត​ចង់​បើក​ចូល​ផ្ទះ

រាជធានី​ភ្នំពេញ ៖ ដឹក​កូន​ជា​អាណិកជន​មក​ពី​លេង​ជីតា ដោយ​បាន​ឈប់​រថយន្ត​នៅ​មុខ​ផ្ទះ​គេ ដើម្បី​ទៅ​ចូល​ទិញ​សាច់​កាប់​មួយ​ភ្លែត ខណៈនោះ​កូន​ជា​អាណិកជន​អត់​ស្រួលខ្លួន​បាន​ក្អួតចង្អោរ​នៅ​ទីនោះ ហើយ​រថយន្ត​មួយ​គ្រឿង​ទៀត​ចង់​បើក​ចូល​ផ្ទះ ធ្វើ​ឱ្យ​រថ​យន្ត​នោះ​ចុច​ស៊ី​ផ្លេ​ច្រើន​ដង​ផ្អើល​គេឯង បណ្តាល​ឱ្យ​អាណិកជន​នោះ​ខឹង​ផ្ទុះ​ជម្លោះ ក៏​យក​សំបក​ដប​ទឹក​សុទ្ធ​គប់​រថយន្ត​នោះ តែ​អត់​ដល់​ទេ ក៏​ចុះ​ទៅ​គោះ​ក្បាល​រថយន្ត និង​រក​វាយ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទៀត បង្ក​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ជិត​៣​ម៉ោង ផងដែរ ។

ហេតុការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣១០ កែង​ព្រះ​មុនី​វង្ស មុខ​ផ្ទះសំណាក់​លី​ឡា​ង ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ប្រភព​ពី​ឪពុក​បុរស​អា​ណិ​ជក​ជន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជា​ឪពុក​ដឹក​កូនប្រុស​ម្នាក់​ទើប​មក​ពី​បរទេស​មក​លេង​ស្រុក​ខ្មែរ ដោយ​បាន​ដឹក​ដើរ​លេង​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​៥​នាក់​ជិះ​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-​0922 ត្រឡប់​មក​ពី​ដើរ​លេង​វិញ ។ កូនប្រុស​ជា​អណិកជន​ចង់​ហូប​សាច់​ផាក់​ឡូ​វ គាត់​បាន​បើករថយន្ត​ឡើង​ចិញ្ចើម​ផ្លូវ​ឈប់​នៅ​មុខ​ផ្ទះ​គេ​ទិញ​សាច់​ផាក់​ឡូ​វ ហើយ​កូនប្រុស​(​អាណិកជន​) គាត់​អត់​ស្រួលខ្លួន មាន​អាការ​ចង់​ក្អួតចង្អោរ បាន​ចុះ​ពីលើ​រថយន្ត​ឈរ​ក្អួត ស្រាប់តែ​មាន​រថយន្ត​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI 5858 មួយ​គ្រឿង ជិះ​២​នាក់​ប្តី​-​ប្រពន្ធ បើក​មក​ចូល​ផ្ទះ​របស់​គេ​នៅ​កន្លែង​កើតហេតុ តែ​ចូល​អត់​រួច​ដោយសារ​ទើស​នឹង​រថយន្ត​កូ​រ៉ូ​ឡា ទើប​ម្ចាស់​រថយន្ត​ម៉ា​ស្តា បាន​ចុច​ស៊ី​ផ្លេ​ច្រើន​ដង​ពេក ធ្វើ​ឲ្យ​កូនប្រុស​ដែល​ជា​អណិកជន​ខឹង បាន​យក​ដប​ទឹកបរិសុទ្ធ​នៅ​កាន់​ដៃ​គប់​ទៅ​លើ​រថយន្ត​ម៉ា​ស្តា តែ​គប់​អត់​ដល់​ទេ ក៏​ដើរទៅ​គោះ​ក្បាល​​រថយន្ត​ធ្វើ​ឱ្យ​ក្រ​ពិត​បន្តិចបន្តួច ហើយ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​របស់​រថយន្ត​ម៉ា​ស្តា​ចុះ​ពីលើ​រថយន្ត ក៏​ត្រូវ​កូនប្រុស (​អាណិក​ជន​) បម្រុង​វាយ​ទៀត តែ​ត្រូវ​សាច់ញាតិ​ឃាត់​ទាន់ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​យក​ត្រូវ​រៀងខ្លួន អស់​រយៈពេល​ជិត​៣​ម៉ោង ហើយ​ត្រូវ​ខាង​រថយន្ត​ម៉ា​ស្តា​ទាមទារ​សំណង​ចំនួន​៣០០០​ដុល្លារ តែ​ត្រូវ​ខាង​ក្រុម​អាណិកជន​យល់ព្រម​សង​២៥០០​ដុល្លារ​បញ្ចប់រឿង តែ​មុន​នឹង​ចប់​​ខាង រថយន្ត​ម៉ា​ស្តា ​សុំ​ឱ្យ​ខាង​អាណិកជន​សុំ​ទោស និង​ធ្វើ​កិច្ចសន្យា ទើប​ព្រម​ទទួល​ប្រាក់​២៥០០​ដុល្លារ ៕