ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំម្នាក់ធ្លាក់​ពីលើ​គោ​យន្ត​ត្រូវ​គោ​យន្ត​កិន​ស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុស​ម្នាក់​​ធ្លាក់​ពីលើ​គោ​យន្ត​ត្រូវ​គោ​យន្ត​កិន​ចំពាក់​កណ្តាល​ខ្លួន​របួស​ធ្ងន់ ហើយ​បាន​ស្លា.ប់​ ខណៈ​ពេល​ដឹក​ទៅ​សង្គ្រោះនៅមណ្ឌល​សុខភាព​ឃុំ​គោក​រមៀត ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ប្រុស​ម្នាក់​​ធ្លាក់​ពីលើ​គោ​យន្ត​ត្រូវ​គោ​យន្ត​កិន​ចំពាក់​កណ្តាល​ខ្លួន​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​ ខណៈ​ពេល​ដឹក​ទៅ​សង្គ្រោះនៅមណ្ឌល​សុខភាព​ឃុំ​គោក​រមៀត ។ ​ហេតុ​កាណ៍​នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​និង៣០​នាទី​យប់ ​ថ្ងៃ​ទី​២១ ​​ឧសភា ​​២០១៥ នៅ​ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ​។

​លោក​អនុសេនីយ៍ឯក​ដាំ សំ​អៀ​ត នាយ​ប៉ុស្តិ៍​រដ្ឋបាល​គោក​រមៀត បាន​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុសរង​គ្រោះ​ឈ្មោះ ជុក ខេន អាយុ​១៤​ឆ្នាំ នៅ​ភូមិ​៥​មិ​នា ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ​ ចំណែក​អ្នកបើកបរ​គោ​យន្ត​ឈ្មោះ ផាត់ ប៉ោក ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​រង​គ្រោះ​ដែរ​​។

តាម​ការ​រៀបរាប់​បំភ្លឺ​ពី​ឈ្មោះ​ផាត់ ប៉ោក ជា​ម្ចាស់​គោ​យន្ត​បាន​ឲ្យ​ដឹង​ថា​ រូបគេ​បាន​បើក​គោ​យន្ត​ដឹក​ដំឡូង​មី​ពី​ភូមិ​ក្តិ​ប​ថ្មយក​ទៅ​លក់ នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ​(​បឹង​ត្រកួន​) ស្រាប់តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់​តាម​ឡើង​ជិះគោ​យន្ត​មក​ជាមួយ​ខ្លួន ពេល​បើក​មក​ដល់​មុខ​ផ្ទះ​របស់​ឈ្មោះ ប៊ូ ភេទ​ប្រុស នៅ​ភូមិ​ថ្នល់បំបែក ស្រាប់​តែឈ្មោះ​ជុក  ខេន បាន​ធ្លាក់​ពីលើ​គោ​យន្តបណ្តាល​ឲ្យ​កង់​គោ​យន្ត​ខាងក្រោយ​កិន​ពីលើ​ចំពាក់         កណ្តាល​​ខ្លួនរង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ខណៈ​ពេល​ដឹក​ដល់​មណ្ឌល​សុខភាព​ឃុំ​គោក​រមៀត ។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ តាម​ការ​សន្និដ្ឋាន​ក្មេង​រង​គ្រោះ​ពេល​កំពុង​ជិះគោ​យន្ត​ដេក​លក់ ទើប​បណ្តាល​ឲ្យ​ធ្លាក់ ក៏​ត្រូវ​កង់​គោ​យន្ត​កិន​ពីលើ​តែ​ម្តង ។ ​ចំពោះ​សាកសព​កុមា​រា​រង​គ្រោះត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី រី​ឯ​អ្នកបើកបរ​ និង​គោ​យន្ត​ត្រូវ​បាន​ឃាត់​​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​រៀប​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួកចាត់ការ​បន្ត​៕