ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​អូស​អួន​ប៉ះ​គ្រាប់ KM82 ប្រាប់​ស៊ី​ម៉ាក់​មក​ស្រង់​យក

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មន្ត្រី​ស៊ី​ម៉ាក់ សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ល្វាឯម ខេត្តកណ្តាល ចុះ​ទៅ​យក​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ កាលពី​វេលា​​​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ ក្នុងភូមិ​ល្វា​ស​លើ ឃុំ​ល្វា​ស ស្រុក​ល្វាឯម​ខេត្ត​កណ្តាល ។

ខេត្តកណ្តាល ៖ មន្ត្រី​ស៊ី​ម៉ាក់ សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ល្វាឯម ខេត្តកណ្តាល ចុះ​ទៅ​យក​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ កាលពី​វេលា​​​​​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ ក្នុងភូមិ​ល្វា​ស​លើ ឃុំ​ល្វា​ស ស្រុក​ល្វាឯម​ខេត្ត​កណ្តាល ។

បើ​តាម​លោក​វរសេនីយ៍ទោ ជា ថុ​ល អធិការ​ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​នោះ ជា​ប្រភេទ​គ្រាប់ KM៨២ មាន​ទម្ងន់​២០០​គីឡូក្រាម ដែល​សល់​ពី​សម័យ​ស​ង្ក្រា​ម ។

លោក​បន្ត​ថា មុន​នឹង​ប្រទះ​ឃើញ​គ្រាប់​ខាងលើ​នោះ គឺ​ដោយសារ​ប្រជាពលរដ្ឋ​ម្នាក់​ជា​ប្រជា​នេសាទ​បាន​ជិះទូក​នេសាទ​ត្រី ក្នុង​ទន្លេ ហើយ​អូស​សំណាញ់​ទាក់​ជាមួយ​គ្រាប់ ក៏​មានការ​សង្ស័យ​បាន​ព្យាយាម​លើក​សំណាញ់​អួន​ឡើង ប៉ុន្តែ​លើក​មិន​រួច ដូច្នេះ​ក៏​រក​វិធី​ចុះ​រាវ​មើល ស្រាប់តែ​ភ្ញាក់ផ្អើល​ថា អ្វី​ដែល​ទាក់​សំណាញ់​របស់​គាត់​នោះ គឺជា​គ្រាប់បែក ។ ភ្លាម​ៗ​នោះ ប្រជា​នេសាទ​បាន​ទាក់ទង​នឹង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច ដើម្បី​ចុះ​មក​ពិនិត្យ ។

លោក​អធិការ​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ លោក​បាន​ចុះ​ដឹកនាំ​កម្លាំង​ថ្នាក់​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ និង​ការពារ​តំបន់​នោះ ដើម្បី​រក្សា​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចុះ​ទៅ​នេសាទ ។ ក្រោយមក រូប​លោក​បាន​ទំនាក់ទំនង​ខាង​មន្ត្រី​ស៊ី​ម៉ាក់ ដើម្បី​ចុះ​មក​ពិនិត្យ និង​ស្ទូច​យក​ទៅ​រក្សា​កន្លែង​ដែល​មាន​សុវត្ថិភាព ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នេះ ទើប​មន្ត្រី​ស៊ី​ម៉ាក់​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថា ចុះ​ទៅ​លើកយក​គ្រាប់​នោះ​មក​ដាក់​លើគោក ។  ជាមួយ​គ្នា​នោះ​ដែរ លោក ជា ថុ​ល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​បានឃើញ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច ឬ​ដាក់​តម្រុយ​ជា​សញ្ញា​កំណត់ចំណាំ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​២​ឆ្នាំ​មុន គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​១​គ្រាប់​មាន​ទំហំ​គ្រាប់ ដែល​ទើបនឹង​ប្រទះ​ឃើញ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ស្រុក​ល្វាឯម​នេះ​ដែរ ។ ហើយ​នេះ ក៏​ជាម​ហា​សំណាង​មួយ​ដែរ ដែល​ប្រជា​នេសាទ​អូស​សំណាញ់​ទាក់​នឹង​គ្រាប់​ហើយ​មិន​បាន​ផ្ទុះ បើសិនជា​ផ្ទុះ​វិញ​នោះ មិនដឹង​ថា ប្រជា​នេសាទ​ទាំងនោះ​នឹង​រង​គ្រោះ​អ្វីខ្លះ​ទេ ៕