ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជ​ធានី​បិទ​កំណាត់​ផ្លូវ​សុធារស​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​លូ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវសុធារសចាប់​ពី​មុខ​វត្ត​ឧណ្ណា​លោម​រហូត​ដល់​ផ្សារ​ចាស់​ត្រូវ​បាន​សាលា​រាជ​ធានី​បិទ​បណ្តោះ​អាសន្ន​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា នេះ​ ដើម្បី​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​។

រាជ​ធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវសុធារសចាប់​ពី​មុខ​វត្ត​ឧណ្ណា​លោម​រហូត​ដល់​ផ្សារ​ចាស់​ត្រូវ​បាន​សាលា​រាជ​ធានី​បិទ​បណ្តោះ​អាសន្ន​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា នេះ​ ដើម្បី​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​។

ការ​បិទ​ផ្លូវ​នេះ​ត្រូវ​បាន​លោក​គួច​ ចំរើន អភិ​បាល​ខណ្ឌ​ដូន​ពេញ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា គឺ​មាន​សារ​សំខាន់​ណាស់​ដោយ​សារ​តំបន់​ផ្សារ​កណ្តាល​តែង​តែលិច​ទឹក​រៀង​រាល់​រដូវ​វស្សា​ ដូច្នេះ​សាលា​ក្រុង​ត្រូវ​តែ​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ភ្លៀង​ដើម្បី​រំដោះ​ទឹក​កុំ​ឱ្យ​លិច​លង់ត​ទៅ​ទៀត​​។

លោក​គួច​ ចំរើន ក៏​បាន​សុំ​ការ​អធ្យា​ស្រ័យ​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ និង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​បិទ​នោះ​ផង​ដែរ​៕