ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ៧៣​ឆ្នាំ​ម្នាក់​ ​កំពប់​ទឹក​ក្តៅ​ស្រោច​មួយ​កំណាត់​ខ្លួន​របួស​ធ្ងន់

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ស្ត្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​ត្រូវ​ទឹក​ក្តៅកំពុង​ពុះកំពប់​ស្រោច​លើ​ដងខ្លួន​ត្រឹម​សុ​ដ​ន់មក​ក្រោម​រលាក​ពង​រលួយ​ដូច​ស្រុស​ខ្លួនឯង​ទាំង​រស់​​​ដួល​សន្លប់​ស្តូកស្តឹង​នៅ​លើ​ដី​គួរ​ឲ្យ​ស​ង្វេ​គ គ្រូពេទ្យ​ប្រាប់​ថា​

ខេត្តស្វាយរៀង ៖ ​ស្ត្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​ត្រូវ​ទឹក​ក្តៅកំពុង​ពុះកំពប់​ស្រោច​លើ​ដងខ្លួន​ត្រឹម​សុ​ដ​ន់មក​ក្រោម​រលាក​ពង​រលួយ​ដូច​ស្រុស​ខ្លួនឯង​ទាំង​រស់​​​ដួល​សន្លប់​ស្តូកស្តឹង​នៅ​លើ​ដី​គួរ​ឲ្យ​ស​ង្វេ​គ គ្រូពេទ្យ​ប្រាប់​ថា​ សង្ឃឹម​តិច​ណាស់​។ ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៨​​ព្រឹក ​ថ្ងៃ​ទី​២​ ឧសភា ​២០១៥​​ នៅ​ភូមិ​អូរ​ក្អា​ម​ ឃុំ​សំបួរ ​ស្រុក​ស្វាយ​ទាប​។

បើ​តាម​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​គង់​ សំ​អ៊ា​ត ​អាយុ​៧៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដាំទឹក​ក្តៅ​ហូប​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ប្តី​ និង​កូន​ៗ​មិន​នៅផ្ទះទេ គឺ​ស្ត្រី​រង​គ្រោះ​នៅ​ផ្ទះ​ម្នាក់ឯង​ និង​មាន​ជម្ងឺលើសឈាម​ផង​ ​ជម្ងឺ​ទឹកនោមផ្អែម​ផង​។

ពេល​ដែល​ដាំទឹក​ក្តៅ​ពុះ​ក៏​ដើរទៅ​លើក​ទឹក​ក្តៅ​មក​ចាក់​ចូល​កំសៀវ​ទុក​ហូប​ ខណៈ​កំពុង​លើក​ឆ្នាំ​ងទឹក​ក្តៅ​ដើរមក​ជិត​ដល់​កន្លែង​ដាក់​កំសៀវ​ហើយ​មិនដឹង​យ៉ាងម៉េច​ទំនង​ប៉ះ​អ្វី​ធ្វើ​ឲ្យ​ភ្ញាក់​ក៏​ជះ​ទឹក​ក្តៅចាក់​ស្រោច​មក​លើ​ដងខ្លួន​​​ត្រឹម​លើ​សុ​ដ​ន់ចុះ​មក​ក្រោម​ដល់​ភ្លៅ​រលាក​ពង​រលួយ​បណ្តាល​ឲ្យ​ដួល​ដេក​ទៅ​លើ​ដី​លើ​ទឹក​ក្តៅ​ដែល​កំពប់​​នោះ​​​សន្លប់​ឈឹង ​បន្ទាប់​មក​រូប​គាត់​ជា​ប្តី​ចូល​មក​ដល់​ឃើញក៏​ប្រ​ញាប់​ហៅ​កូន​ៗ​មក​ជួយ​លើក​ឡើង​និង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយ​រៀង​ ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​(​ពេទ្យ​លោកសង្ឃ​)​រាជធានី​ភ្នំពេញ​។

ពេល​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ មិន​មានការ​ធូ​ស្រាល​សន្លប់​រហូត​មិនដឹង​ខ្លួន​សោះ​ នៅ​ថ្ងៃ​ទី​៥​ ឧសភា ​២០១៥ ​ក្រុម​គ្រួសារ​ក៏​សុំ​គ្រូពេទ្យ​យក​ស្ត្រី​រង​គ្រោះ​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​វិញ​ មក​ដល់​ថ្ងៃ​ទី​៦​នេះ​នៅ​តែ​មិន​ទាន់​ដឹងខ្លួនទៀត ​គ្រូពេទ្យ​ប្រាប់​ថា​សង្ឃឹម​តិចតួច​ណាស់​របួស​ធ្ងន់ធ្ងរ​ពេក​៕