ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ទី​តាំង​​បញ្ជល់​​មាន់​​មួយ​​​កន្លែង​​នៅ​​ចំណុច​​ឡធ្យូង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​

8 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ នាវេលាម៉ោង​១២ និង​១០នាទីថ្ងៃទី០៦ ឧសភា ២០១៥ នេះ កម្លាំង​អន្តរាគមន៍​អធិការ​ដ្ឋាន​ក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​​ធ្វើការ​​ចុះបង្ក្រាប​ទីតាំង​បញ្ជល់​មាន់​មួួយកន្លែង ស្ថិតនៅ​ភូមិ​បាលិ​

ក្រុងប៉ោយប៉ែត ៖ នាវេលាម៉ោង​១២ និង​១០នាទីថ្ងៃទី០៦ ឧសភា ២០១៥ នេះ កម្លាំង​អន្តរាគមន៍​អធិការ​ដ្ឋាន​ក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​​ធ្វើការ​​ចុះបង្ក្រាប​ទីតាំង​បញ្ជល់​មាន់​មួួយកន្លែង ស្ថិតនៅ​ភូមិ​បាលិ​លេយ្យ​​២​​ចំណុច​ឡធ្យូង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភព​បាន​ឱ្យ​ដឹងថា ការ​ចុះបង្ក្រាបនោះ ត្រូវ​បាន​អ្នក​លេង​រត់បាត់អស់ ខណៈ​ដែលកម្លាំង​រឹប​អូសបាន​តែវត្ថុតាងមាន​ដូចជាមាន់គក​ចំនួន​១៤​ក្បាល, ទ្រុងមាន់១៤ (ដែក និងប្ញស្សី) និង​ម៉ូតូ​ចំនួន​៧គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ស្លាកលេខ​ថៃ​១គ្រឿង​ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព