ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ​ មន្រ្តីជំនាញ​អន្តរក្រសួង​បើកការពិភាក្សា​ពីការលើកលែង​និងបន្ឋូរបន្ថយទោស​ទណ្ឌិតក្នុងថ្ងៃបុណ្យវិសាខបូជា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមមន្រ្តីជំនាញ​មកពីក្រសួងមហាផ្ទៃ​ យុត្តិធ៌មនិងមកពីរាជធានី-​ខេត្តចំនួន១៦ ​បានបើកការពិភាក្សាគ្នា​ស្តីពីការលើកលែង ​និង​បន្ឋូរ​បន្ថយ​​ទោស​ទណ្ឌិតដែលកំពុង​ជាប់ពន្ឋនាគារនៅ​ក្នុងឱកាស​បុណ្យវិសាខបូជា ។

កិច្ចពិភាក្សានេះ​បាននិងកំពុងប្រព្រឹត្ត​ទៅនៅទីស្តីការក្រសួងយុត្តិធ៌ម ​នារសៀលថ្ងៃទី០៤​​ ឧសភា ​២០១៥​ ក្រោមអធិបតី​ភាពលោក ​អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តី​​ក្រសួង​យុត្តិធ៌ម ។

យ៉ាងណាក៍ដោយ​ ពុំមានមន្រ្តីរូបណាប​ញ្ជាក់ឲ្យដឹងពីតួលេខ​ទណ្ឌិតដែលនឹងត្រូវសម្រេច​បញ្ជូនទៅសម្តេចតេជោ ​ហ៊ុន សែន​ ដើម្បីដាក់​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំការលើកលែង និងបន្ឋូរបន្ថយទោស​ក្នុងឱកាសបុណ្យវិសាខ​បូជាដែលទើបនឹង​កន្លងផុតទៅ​រយៈពេលពីរថ្ងៃនោះនៅឡើយទេ ៕