ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង កែវ ច័ន្ទ​សម្ផស្ស ជោគជ័យ​សម្តែង​នៅ​សហរដ្ឋអាមេរិក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល មាន​ចរិត​ស្រគត់ស្រគំ​នាង កែវ ច័ន្ទ​ស​ម្ជ​ស្ស កំពុង​តែ​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ការ​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​អា​មេ​រិ​ក​ទស្សនា​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល មាន​ចរិត​ស្រគត់ស្រគំ​នាង កែវ ច័ន្ទ​ស​ម្ជ​ស្ស កំពុង​តែ​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ការ​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​អា​មេ​រិ​ក​ទស្សនា​រយៈពេល​៣​ខែ ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជាមួយ​តារាចម្រៀង​លោក​គង់ សុធា​រិ​ទ្ធ កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ។ ការ​សម្តែង​នេះ​គឺជា​លើក​ទី​២​ហើយ​សម្រាប់​កែវ ច័ន្ទ​សម្ផស្ស បន្ទាប់​ពី​ការ​សម្តែង​លើក​ទី​មួយ​មិនសូវ​ទទួល​បាន​ជោគជ័យ ។

អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ដែល​ក៏​ជា​អ្នក​នាំ​តារា​ពី​ស្រុក​ខ្មែរ​ទៅ​សម្តែង​ម​ដែរ​បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា កែវ ច័ន្ទ​ស​ម្ជ​ស្ស ទៅ​ដល់​ទឹកដី​អា​មេ​រិ​ក​នៅ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ តាម​រយៈ​ម្ចាស់​ឧបត្ថម្ភ​នៅ​ទីនោះ​ក្នុង​រយៈពេល​៣​ខែ ។ នៅ​ទីនោះ​សម្ផស្ស​បាន​ចូលរួម​សម្តែង​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ដែល​មាន​ជនជាតិ​ខ្មែរ​យើង​ច្រើន​រស់នៅ ហើយ​តាម​ការ​អង្កេត​ពេល​ដែល​មាន​វត្តមាននៃ​ការ​សម្តែង​របស់​នាង ម្តង​ៗ​គឺ​មាន​អ្នក​ចូល
ទស្សនា​ច្រើន ។

បើ​តាម​ការ​បញ្ជាក់​ពី​អាណិកជន​ខ្មែរ​រូប​នោះ​ថា  នៅ​ទឹកដី​អា​មេ​រិ​ក​ជនជាតិ​ខ្មែរ​យើង​ពេញចិត្ត និង​ចូល​ចិត្តខ្លាំង​ទៅ​លើ​ទឹកដម​សំនៀង​របស់​នាង​កែវ ច័ន្ទ​ស​ម្ជ​ស្ស ហើយ​មិនមែន​តែ​ទឹកដម​សំនៀង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ អាកប្ប​កិ​យារ​បស់​នាង​ក៏​ទទួល​បានការ​សរសើរ​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​ដែរ ។ ជា​ទូទៅ​ជនជាតិ​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​តែងតែ​សម្តែង​ការ​គាំទ្រ និង​ចូល​ចិត្ត​ទស្សនា​នៅ​ពេល​ដែល​មាន​តារាចម្រៀង ឬ​តារា​សម្តែង ល្បី​ៗ​ពី​ប្រទេស​កម្ពុជា​សម្តែង ។ ពួក​គាត់​ទាំង​អស់នោះ​មិន​ត្រឹមតែ​និយម​គាំទ្រ​ការ​សម្តែង​របស់​តារា​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​នានា​ក៏​ពួក​គាត់​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែរ ។

សម្រាប់​តារាចម្រៀង កែវ ចន្ទ​ស​ម្ជ​ស្ស វិញ​ក៏​មិន​ខុស​គ្នា​ដែរ ពោល​គឺ​ជនជាតិ​ខ្មែរ​យើង​បាន​ទទួល​រាក់ទាក់​នាង​យ៉ាង​កក់ក្តៅ​មិន​ឲ្យ​នាង​ខ្វល់ចិត្ត​ឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​បាន​លាចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​នាង​ដែល​រស់នៅ​ស្រុក​ខ្មែរ​ក៏​ដោយ ។

បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​ប្រភព​ដដែល​ថា  ការ​សម្តែង​របស់​កែវ ច័ន្ទ​ស​ម្ជ​ស្ស នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ជា​លើក​ទី​២​នេះ​គឺ​ហាក់​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​ការ​សម្តែង​លើក​ទី​១​របស់​នាង​។ តាម​ការ​អង្កេត​កាលពី​ពេល​ដែល​នាង​ទៅ​សម្តែង​នៅ​ប្រទេស​អា​មេ​រិ​ក​ជា​លើក​ទី​១​នោះ គឺ​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ហាក់​មិនសូវ​បាន​ស្គាល់​នាង​ច្បាស់​ឡើយ ប៉ុន្តែ​ក្រោយ​ពី​នាង​ចេញ​មុខ​តាម​ឈុត​ខារ៉ាអូខេ និង​ប៉ុស្តិ៍​ទូរទស្សន៍​នានា​មក​នោះ ទើប​ជនជាតិ​ខ្មែរ​រស់នៅ​ទីនោះ​បាន​ស្គាល់​នាង​កាន់តែ​ច្បាស់ ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្តែង​លើក​ទី​២​នេះ ខណៈ​ពេល​ដែល​ទឹកដម​សំនៀង​ត្រូវចិត្ត ។

បើ​តាម​គម្រោង កែវ ច័ន្ទ​ស​ម្ជ​ស្ស នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​អំឡុង​ចុងខែ​មិថុនា ឆ្នាំ​២០១៥ ៕