ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចោរយួនម្នាក់​​គាស់ផ្ទះ​ប្រជាពលរដ្ឋ​​ចូលសំងំ​លួចទ្រព្យ​​សម្បត្តិ​​នៅ​ផ្សារប្រសូត្រ​

9 ឆ្នាំ មុន

ខេត្ត​​ស្វាយ​រៀង ៖ ​ជន​សង្ស័យ​ជាជន​ជាតិយួន​ម្នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួ​នបាន ​បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​​ចូល​​គាស់​ទ្វារ​ផ្ទះ​ប្រជា​ពលរដ្ឋ​​លួច​យក​ទ្រព្យសម្បត្តិ ​កាលពី​វេលា​ម៉ោង​០១​​ និង​៣០​នាទី​​រំលង​អធ្រា​ត្រ​ឈាន​ចូល២៧​ មេ​សា​ ២០១៥ ​ស្ថិត​នៅ​ភូមិ​

ខេត្ត​​ស្វាយ​រៀង ៖ ​ជន​សង្ស័យ​ជាជន​ជាតិយួន​ម្នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួ​នបាន ​បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​​ចូល​​គាស់​ទ្វារ​ផ្ទះ​ប្រជា​ពលរដ្ឋ​​លួច​យក​ទ្រព្យសម្បត្តិ ​កាលពី​វេលា​ម៉ោង​០១​​ និង​៣០​នាទី​​រំលង​អធ្រា​ត្រ​ឈាន​ចូល២៧​ មេ​សា​ ២០១៥ ​ស្ថិត​នៅ​ភូមិ​
ប្រ​សូត្រ​​១ ​ឃុំ​កណ្តៀង​រាយ​ ស្រុក​​ស្វាយ​​ទាប ​។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា ​ជន​ស​ង្ស័យ​​ឈ្មោះ​ថាវ​ តឹង ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិយួន មាន​ទី​លំ​នៅ​​ភូមិ​ហៀ​ប​​ថាវ ​ឃុំ​ហៀ​ប​
និ​ន ​ស្រុក​តៃ​និ​ញ ​ខេត្ត​តៃ​និ​ញ ​ប្រទេស​វៀតណាម​ ។ ជន​ស​ង្ស័យ​បាន​ចូល​គាស់​ផ្ទះ​​​ចំនួន​​៣​ ​​១-ជនរងគ្រោះ​​ឈ្មោះ​គី​​រី ​សិទ្ធ​រុង្គ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ជាអ្នក​វេ​រលុយ​​វី​ង ​​​២​-​ឈ្មោះ​សុខ​ វណ្ណៈ​ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជាអ្នក​​លក់ដូរ​ និង៣-ឈ្មោះ​ភោគ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាជាង​​ជួសជុល​ និង​លក់​ទូរ​ស័​ព្ទ​ ​​ទាំង​៣​នាក់មានទីលំនៅ​ក្បែរផ្សារ​ប្រ​សូត្រ ​ក្នុង​ភូមិ​-ឃុំ​កើតហេតុ​ខាង​លើ​ ។

បើ​តាម​​ឈ្មោះ​គី​រី​ សិទ្ធ​រុង្គ ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ប្តី​-ប្រពន្ធ​គាត់​​ដេក​លង់​លក់ ​លុះ​​ម៉ោង​​០១រំលង​អ​ធ្រា​ត្រ​កូន​យំ​ ស្ត្រីជា​ប្រពន្ធ​​ក៏​ភ្ញាក់​ក្រោក​ឡើង​​លួង​កូន ​ក៏​បានឃើញ​ខ្នងមនុស្ស​​ដើរ​ចូល​ក្នុងផ្ទះ​ ក៏​ប្រាប់​គាត់​​ជា​ប្តី​ថា ​មាន​ចោរ​ចូល​ផ្ទះ​​ ពេល​នោះ​រូប​គាត់​​ក៏​ទូរ​ស័ព្ទ​ប្រាប់​ឪពុក​​ឱ្យ​​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍ ​ហើយ​ពេល​នគ​របាល​ស្រុក​ស្វាយ​ទាប​មក​ដល់ បាន​​ឡោម​ព័ទ្ធផ្ទះ​ជន​រ​ង​គ្រោះ​ហើយ​ចូល​​ក្នុងផ្ទះ​​ ​ក៏​ឃើញ​ជន​សង្ស័យ​​ពួន​នៅ​កៀន​ជិត​​ទូ​​ដូរ​លុយ​ ក៏​ចាប់​ឃាត់ខ្លួន​​ចេញ​មក​ក្រៅ​ផ្ទះ​ ក៏​ឃើញ​ជន​ស​ង្ស័យរ​ងរ​បួស​ជើង​​ឈាម​​រហាម ​។ ​​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព