ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ចាប់បានជន​សង្ស័យម្នាក់​ភ្ជង់ប្លន់ម៉ូតូ​​ស្គូពីនៅ​កោះ​ពេជ្រ​ ត្រូវប្រជាពលរដ្ឋ​វាយ​សល់ដង្ហើម​ចង្រិត​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ ក្នុងចំណោមបក្សពួក២-​៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន និង​សន្តិសុខ​កោះពេជ្រ​ បាន​ធ្វើការ​ដេញ​ស្ទាក់ចាប់បាន រួមទាំង​រឹបអូស​កាំភ្លើង​ខ្លីមួយដើម​ ខណៈបានបា.ញ់តដៃ​

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ ក្នុងចំណោមបក្សពួក២-​៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន និង​សន្តិសុខ​កោះពេជ្រ​ បាន​ធ្វើការ​ដេញ​ស្ទាក់ចាប់បាន រួមទាំង​រឹបអូស​កាំភ្លើង​ខ្លីមួយដើម​ ខណៈបានបាញ់តដៃ​ជាមួួយ​​សមត្ថកិច្ច​តាមផ្លូវ កាលពីវេលាម៉ោង​០៤ និង​១៥នាទីរសៀល​ថ្ងៃទី​២៧ មេសា ២០១៥ នេះ ស្ថិត​នៅចំណុច​ផ្លូវលេខ​២១៧ កែងផ្លូវ​ផ្សារ​អូរប្ញស្សី បន្ទាប់ពី​​ធ្វើសកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​មួយគ្រឿង​ពី​នារី​២នាក់​កំពុង​ជិះ​​ម៉ូតូ​ដើរ​​លេង​ក្នុង​​មជ្ឈ​មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​នៅមិនទាន់ស្គាល់​អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹង​ថា មានគ្នា២នាក់​ជិះម៉ូតូ​ម៉ាកស្គូពី ។ រីឯ​ជនសង្ស័យ​ក៏មិនទាន់​ស្គាល់​អត្ត​សញ្ញាណដែរ ព្រោះបន្ទាប់ពី​ឃាត់ខ្លួនបានហើយ ​ត្រូវ​ប្រជាពលរដ្ឋ​ទទួល​ស្វាគមន៍​ម្នាក់មួយដៃ​មួយ​ជើង​យ៉ាងដំណំ ហើយត្រូវ​កម្លាំងកង​រាជអាវុធហត្ថ​ជម្លៀស​​ជន​សង្ស័យចេញបាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព