ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈបងប្រុសនាំទៅវាលស្រែដើម្បីបាញ់សត្វកណ្តុរ ក៏ភ្លាត់ស្នៀតរបូតផ្លែព្រួញមកត្រូវប្អូនដោតជាប់ឆ្អឹងចង្កេះទៅវិញ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦មេសា ២០១៦ ស្ថិតនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា កុមារាជាបងឈ្មោះង៉ាត់ ឌីរិទ អាយុ១៥ឆ្នាំ និងប្អូនដែលរងរបួសធ្ងន់ឈ្មោះង៉ាត់ ប៉ិក អាយុ១០ឆ្នាំ ទាំង២នាក់ មានទីលំនៅក្នុងភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា តាមការសាកសួរក្មេងប្រុសជាបងបានឱ្យដឹងថា ពួកគេទាំង២នាក់បងប្អូននាំគ្នាទៅបាញ់កណ្តុរនៅវាលស្រែ ពេលដែលឃើញសត្វកណ្តុរ រូបគេបានទាញយកផ្លែព្រួញបាញ់សត្វកណ្តុរ ចៃដន្យស្រាប់តែរបូតដៃផ្លែព្រួញហើរទៅត្រូវប្អូនប្រុសដោតជាប់នឹងឆ្អឹងជំនីរក្បែរចង្កេះ ។ បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកម្តាយនាំទៅព្យាបាលនៅគ្លីនិកឃុំភ្នំតូច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ