ខេត្តតាកែវ ៖ ជនសង្ស័យជាគូស្នេហ៍មួយគូ ត្រូវសមត្ថកិច្ចស្រុកព្រែកកប្បាសធ្វើការចាប់ខ្លួនរួមជាមួយវត្ថុតាង បន្ទាប់ពីពួកគេបានជួលបន្ទប់ក្នុងផ្ទះសំណាក់ស្នាក់នៅជាច្រើនថ្ងៃ ដើម្បីធ្វើការចែកចាយថ្នាំញៀន តែដោយមានការសហការជាមួយម្ចាស់ផ្ទះសំណាក់រាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅឃាត់ខ្លួនបានតែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៣ មេសា ២០១៥ ស្ថិតនៅផ្ទះសំណាក់យីហោ «បុរីសូរិយា» ក្នុងភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រែកកប្បាស ខេត្តតាកែវ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះព្រំ ដាលីន ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះលី ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ពួកគេរស់នៅភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែលត្រូវរឹបអូសបានមានថ្នាំ ញៀនប្រភេទម៉ាទឹកកកកញ្ចប់ធំ៣ , កញ្ចប់តូច២៦ , ទូរស័ព្ទ និងលុយមួយចំនួនផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ