ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួួចម៉ូតូ​​ហើយ​ជិះ​គេច​ខ្លួន​ជាង១០គីឡូម៉ែត្រ ត្រូវម្ចាស់​ទាន់​ធាក់ផ្តួល​​ក្របួច​បាន​ម្នាក់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់ ក្នុង​ចំណោម២នាក់ ត្រូវបាន​ម្ចាស់​ម៉ូតូ​ធ្វើការ​ដេញតាមធាក់​ម៉ូតូផ្តួល បណ្តាល​ឱ្យ​ជន​សង្ស័យ​ម្នាក់​ធ្លាក់ពីលើម៉ូតូ​រងរបួសធ្ងន់ ហើយត្រូវឃាត់​ខ្លួន​​បាន បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ រួចព្យាយាម​ជិះគេច​ខ្លួន​

រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់ក្នុង​ចំណោម២នាក់ ត្រូវបាន​ម្ចាស់​ម៉ូតូ​ធ្វើការ​ដេញតាមធាក់​ម៉ូតូផ្តួល បណ្តាល​ឱ្យ​ជន​សង្ស័យ​ម្នាក់​ធ្លាក់ពីលើម៉ូតូ​រងរបួសធ្ងន់ ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ រួចព្យាយាម​ជិះគេច​ខ្លួន​បាន​​ចម្ងាយ​ជាង​​១០គីឡូម៉ែត្រ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល​ថ្ងៃទី​២៤ មេសា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិលេខ៣ ក្នុង​ភូមិ​​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យជាអនីតិជន​​ឈ្មោះ​ពៅ ហៅ​ត្រា អាយុ​១៥​ឆ្នាំ មានទីលំនៅ​ប័ង្កសី​ ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ជន​រងគ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណនោះទេ ជិះម៉ូតូ​ម៉ាក​ស្មាស់វី ពាក់ស្លាកលេខកណ្តាល 1S-1344 ត្រូវជន​សង្ស័យ​លួច​យកម៉ូតូ​ធុន C125 ពាក់ស្លាកលេខ 1AE-0937 ។

ប្រភពបន្តថា មុនពេលកើតហេតុ ជន​សង្ស័យទាំង២នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ចំណុច​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​នៅ​ភូមិ​ក្រាំងពង្រ សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រួច​ជិះសំដៅ​មក​រាជធានីភ្នំពេញ ។ រំពេចនោះ ត្រូវម្ចាស់ម៉ូតូ​ដឹង​ទាន់ ក៏​ធ្វើការ​ដេញតាម​រហូត​ទាន់នៅចំណុច​កើតហេតុ ក៏ធាក់​ម៉ូតូ​ផ្តួល ហើយ​ជន​សង្ស័យ​ម្នាក់​បានធ្លាក់ពីលើម៉ូតូ​រងរបួស ទើប​ត្រូវ​ឃាត់ខ្លួន​បានតែម្តង ចំណែក​ឯម្នាក់ទៀត​បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាន​ខណ្ឌ​ដង្កោ ដើម្បី​ដោះស្រាយតាមនីតិវិធី​ច្បាប់ ។​