ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ខេត្ត​ចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​ប្រុស​ស្រី​១៤​នាក់ ព្រមទាំង​មេខ្លោង បញ្ជូន​ទៅ​តុលាការ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តសៀមរាប បាន​ធ្វើការ​ចាប់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀ.ន​ប្រុស​ស្រី​១៤​នាក់ ព្រមទាំង​មេខ្លោង​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទាំង​យប់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​ធ្វើការ​ចាប់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​១៤​នាក់ ព្រមទាំង​មេខ្លោង​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទាំង​យប់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​នៅផ្ទះ​។ ប្រតិបត្តិការ​ចុះ បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ មេ​សា ២០១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​បាន​មាន​ប្រសាសន៍​ក្នុង​ការ​ចុះ​ប្រត្តិបត្តិការ​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​សំបុក​នេះ គឺ​ដោយសារ​មាន​កម្លាំង​សម្ងាត់​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​តាមដាន​យ៉ាង​ល្អិតល្អន់ និង​យោង​តាម​បទបញ្ជា​របស់​លោក​ម៉​ន សា​ម៉ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​អាច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់ ព្រមទាំង​បាន​មេខ្លោង​ផង​ដែរ​។ លោក​បន្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់ និង​មេខ្លោង មាន​១-​ឈ្មោះ​ឈឹ​ម គឹ​ម​ឈុ​ន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គុំ មុខរបរ​រត់​ម៉ូតូឌុប (​ជា​មេខ្លោង​) ២-​ឈ្មោះ​ចាន់ សុ​ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ៣-​ឈ្មោះ​សាក់ សេដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គុំ ៤-​ឈ្មោះ​ឯក ទិ​ត្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ៥-​ឈ្មោះ​ទុ​យ សុ​ជី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ៦-​ឈ្មោះ​បាន សា​រឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទ្រៀក សង្កាត់​សៀមរាប ៧-​ឈ្មោះ​ខៀវ សា​វន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ៨-​ឈ្មោះ​ប៊ិ​ន  រក្សា ភេទ​ទី​៣ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ៩-​ឈ្មោះ​ខៀវ ព្រំ​វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​វត្ត​បូ​ណ៍ សង្កាត់​សាលា​កំរើក ១០-​ឈ្មោះ​ចាន់ ឆា​វ៉ា​ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​វត្ត​បូ​ណ៍ សង្កាត់​សាល​កំរើក ១១-​ឈ្មោះ​ឆុ​ន វិបុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ១២-​ឈ្មោះ​ទេព ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ១៣-​ឈ្មោះ​សុខ ភ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម និង​១៤- ឈ្មោះ​សំ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន និង​ឆែកឆេរ រក​ឃើញ​វត្ថុ​តាងរ​យម​មាន ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង និង​ម៉ូតូ​៨​គ្រឿង ព្រមទាំង​ឧបករណ៍​កែ​ច្នៃ​ជក់​មួយ​ចំនួន​ធំ​ផង​ដែរ​។
 
ប​ច្ចុ​ប្ប​នុ្ន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕