ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​វិកល​ចរិត​កា.ប់​​សម្លា.ប់​ឪពុក និងបង​ស្រីបង្កើតខ្លួន​ឯង​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ស្ត្រី​វិកល​ចរិត​ម្នាក់​បាន​កា.ប់​ក្បាល​ឪពុក​របស់​ខ្លួន​បំបែក​ជា២​ហើយ​កា.ប់​ដៃ​ទាំង​២​ចេញ​ រួច​កា.ប់សម្លា.ប់​បង​ស្រីបង្កើត​ម្នាក់​ទៀត​បណ្តាល​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​ទាំង​២នាក់​ ចំណែក​​​ម្តាយ​​ក៏ត្រូវស្ត្រី​វិកល​ចិរត​នោះ​អូស​ចេញវាយ​ធ្វើ​បាប​

ខេត្ត​កំពត​ ៖ ស្ត្រី​វិកល​ចរិត​ម្នាក់​បាន​កាប់​ក្បាល​ឪពុក​របស់​ខ្លួន​បំបែក​ជា២​ហើយ​កាប់​ដៃ​ទាំង​២​ចេញ​ រួច​កាប់សម្លាប់​បង​ស្រីបង្កើត​ម្នាក់​ទៀត​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​ទាំង​២នាក់​ ចំណែក​​​ម្តាយ​​ក៏ត្រូវស្ត្រី​វិកល​ចិរត​នោះ​អូស​ចេញវាយ​ធ្វើ​បាប​ដែរ​​តែ​បាន​រត់គេច​ផុត​ពី​ការ​សម្លាប់។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​១០ទៅ​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ មេសា ២០១៥ នៅ​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួតខាង​ត្បូង ស្រុក​កំពង់​ត្រាច​។

លោក​អនុ​សេនីយ៍​ឯក​ រ័ត្ន សំអាង អធិការ​រង​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​វិកល​ចរិត​ដែល​សម្លាប់​ឪពុក និង​បង​ស្រី​មាន​ឈ្មោះ​មុំ សុភា ហៅ​ព្រុច អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេ​ម៉ាយ​ មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ទួន លី​ដា អាយុ​១២​ឆ្នាំ​ រស់​នៅ​ជាមួយជន​រង​គ្រោះ​ឈ្មោះ​ណុប ទួន​ អាយុ​៧៨​ឆ្នាំ ជា​ឪពុក​ស្ត្រី​វិកល​ចរិត​ និង​​ស្ត្រី​ម្នាក់​ទៀត​ដែល​ត្រូវ​ស្ត្រី​វិកល​ចរិត​សម្លាប់ដែរ​នោះ​ឈ្មោះ​មុំ ផាត អាយុ​៥៨​ឆ្នាំ ។

បើ​តាម​សម្តី​ជីដូន​ចាស់​ត្រូវ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​កំពុង​ដេក​លក់​អស់​ ស្រាប់​តែ​កូន​ស្រី​​​វិកល​ចរិត​នេះ​មិន​ដឹង​មក​ពី​ណា​ទេ​ទាំង​យប់​មក​វាយ​កូន​ស្រី​របស់​គេ​ឈ្មោះ​ទួន​ លីដា ធ្វើ​ឱ្យ​នាង​រត់​ចេញ​ពី​ផ្ទះ​បាត់​។ ជីដូន​ចាស់​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចៅ​ស្រី​រត់​ចេញ​ពី​ផ្ទះ​បាត់​ គាត់​ក៏​បាន​និយាយ​​ទៅ​កាន់​កូន​ស្រី​វិកល​ចរិត​នោះ ស្រាប់តែ​នាង​ស្ទុះ​មក​ចាប់​អូស​គាត់​ចេញ​ តែ​គាត់​បាន​រត់​រួច​ទៅ​ដេក​ផ្ទះ​អ្នក​ភូមិ​។

ចំណែក​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​មុំ​ ផាត បាន​និយាយ​ថា នៅ​វេលា​យប់​នោះ​ ប្រពន្ធ​របស់​គាត់​បាន​ឮសូរ​ក្តុង​ក្តាំងនៅ​ផ្ទះ​ម្តាយ​ក្មេក ឪពុក​ក្មេក​ ប្រពន្ធ​គាត់​ក៏​បាន​ប្រាប់​គាត់​ថា ទៅ​មើល​នៅ​ផ្ទះ​ម៉ែ​ ព្រោះ​ឮសូរ​រញ៉េ​រញ៉ៃ​ ហើយ​ក៏​មក​បាត់​រហូត​។ គាត់​ស្មាន​តែ​មិន​មាន​អ្វី​កើត​ឡើង​ទេ ម្យ៉ាង​ទៀត​ស្មាន​តែ​ប្រពន្ធ​គាត់​ដេក​នៅ​ផ្ទះ​ម្តាយ​ លុះ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ មេសា ទើប​កូន​ប្រុស​គាត់​មក​ផ្ទះ​ជីតា​ស្រាប់​តែ​ប្រទះ​ឃើញ​សព​ម្តាយដេក​ស្លាប់នៅ​មុខ​ផ្ទះ និង​សព​ជីតា​ត្រូវ​កាប់​សម្លាប់​នៅ​វាល​ស្រែ​ខាង​លិច​ផ្ទះ​ក៏មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង។

ដោយ​ឡែក​ស្ត្រី​វិកល​ចរិត​រូប​នោះ ក្រោយ​ពី​កាប់​សម្លាប់​ឪពុក និង​បង​ស្រី​រួច​ហើយ​បាន​សម្ងំ​ដេកនៅ​ក្នុង​ផ្ទះ​​ដោយ​យក​ក្រមាចង.កខ្លួន​ឯង​ ក៏​ត្រូវ​នគរ​បាល​ចូលចាប់ខ្លួនបាន​តែម្តង​ ដោយ​ប្រមូល​បាន​ពូថៅ២ កាំ​បិត​ផ្គាក់​៤ ប៉ុន្តែ​មាន​កាំ​បិត​ផ្គាក់​តែមួយ​ទេ មាន​ស្នាម​ឈាម​ និង​សក់​ជាប់​កាំ​បិត​៕