ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​តាមាន់ធំ​ក្នុងកំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ភ្ញៀវ​ទៅកម្សាន្ត​មានការ​ថយចុះ​

9 ឆ្នាំ មុន

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ ក្នុងពិធី​បុណ្យ​ចូលឆ្នាំ​​ថ្មី​​ប្រពៃណី​ជាតិខ្មែរ​​​ជា​រៀង​រាល់​ឆ្នាំ​ គិត​​ចាប់ពី​ថ្ងៃ​ទី​១៤​ រហូត​​ដល់​​ថ្ងៃ​ទី​១៧ ​មេ​សា ​២០១៥​ ​គេ​​​សង្កេត​ឃើញ​​ប្រជាពលរដ្ឋ​ខ្មែរ​​គ្រប់​ៗ​រូប​​ បាន​នាំ​គ្នា​ដើរ​លេង និងលេង​ល្បែង​ប្រជា​ប្រិយ​កម្សាន្ត​យ៉ាង​​សប្បាយ​​រីករាយ​ នៅ​តាម​ទី​

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ ក្នុងពិធី​បុណ្យ​ចូលឆ្នាំ​​ថ្មី​​ប្រពៃណី​ជាតិខ្មែរ​​​ជា​រៀង​រាល់​ឆ្នាំ​ គិត​​ចាប់ពី​ថ្ងៃ​ទី​១៤​ រហូត​​ដល់​​ថ្ងៃ​ទី​១៧ ​មេ​សា ​២០១៥​ ​គេ​​​សង្កេត​ឃើញ​​ប្រជាពលរដ្ឋ​ខ្មែរ​​គ្រប់​ៗ​រូប​​ បាន​នាំ​គ្នា​ដើរ​លេង និងលេង​ល្បែង​ប្រជា​ប្រិយ​កម្សាន្ត​យ៉ាង​​សប្បាយ​​រីករាយ​ នៅ​តាម​ទី​អារាម​​នានា​​​យ៉ាងច្រើន​កុះករ ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ ​។​

ដោយឡែក​ គេ​ក៏​សង្កេត​ឃើញនៅ​​ឯ​ប្រាសាទតាមាន់ធំ​​វិញ​ កន្លង​មក​​ជា​រៀង​រាល់​ឆ្នាំ មាន​ប្រជា​​ពលរដ្ឋ​ខ្មែរ​​តែងតែ​នាំ​គ្នា​​ទៅ​លេង​
ក​ម្សាន្ត​នៅ​ទីនោះ​​យ៉ាង​ច្រើន​ តែនៅ​​ក្នុងឆ្នាំនេះ​​ គឺ​មាន​ប្រជាពលរដ្ឋ​​​ទៅ​កម្សាន្ត​​មានការ​ថយ​ចុះ​៨០%​ ខណៈដែលគេដឹងថា ​មកពី​មានការ​​ស្អប់​ខ្ពើម​​ពី​ទ​ង្វើ​ក្រុម​​ទាហាន​​សៀម ​។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​​ចូល​ទៅ​លេង​កម្សាន្ត​នៅ​​ប្រាសាទតាមាន់ធំ​ បាន​នាំ​គ្នា​ត្អូញត្អែ​រថា ​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​​មិន​សប្បាយចិត្ត​ទេ ពី​ព្រោះ​នៅ​ជុំវិញ​​តួ​ប្រាសាទ​ រកតែ​មើល​ទិ​ដ្ឋ​ភាព​ធម្មជាតិ​ ដែល​ស្ថិត​នៅ​ជុំវិញ​មិនឃើញ​​​​សោះ​ ​ឃើញ​តែ​ស្បៃ​សំ​ណាញ់​ពណ៌​​ខៀវ​ដែល​ក្រុម​​ទាហាន​សៀម​យក​មក​​ធ្វើការ​ហ៊ុម​ព័ទ្ធ​ជាប់​នឹង​​ខឿន​​ប្រាសាទ​នេះ ជា​ទ​ង្វើដ៏​​អាក្រក់​របស់​ក្រុម​ទាហាន​សៀម ​សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ​ចូល​​ទៅ​ទីនោះ​ ទាហាន​សៀ​ម​បាន​ដើរ​តាម​មើល​​ និងដាក់​កម្លាំង​​ឈរ​​យាម​គ្រប់​ច្រក​​ផង​ដែរ ​ធ្វើ​ដូច​ជា​ប្រាសាទ​​របស់ខ្លួន​​អ៊ីចឹង ​។

ទាក់ទិន​នឹង​ហេតុការណ៍​បែប​នេះ​ កោះសន្តិភាព​បាន​ជួប​ឧត្តមសេនីយ៍ត្រី​ នាក់ វង្ស​ មេបញ្ជាការ​រង​ និងជា​នាយសេនាធិកា​រកង​ពល​តូច​​ថ្មើរ​ជើង​លេខ​៤២ ​បាន​មាន​ប្រសាសន៍​​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ម្តង​ៗ ​លោក​បាន​​សង្កេត​ឃើញ​ប្រជា​ពល​​រដ្ឋ​យើង​បាន​នាំ​​គ្នា​សប្បាយ​រីករាយ​​ទៅ​លេង​ល្បែង​ប្រជាប្រិយ​​តាម​​ទី​អារាម និង​​ប្រពល​រដ្ឋ​ខ្មែរ​​រាប់​ពាន់​នាក់​ ក៏​​នាំ​គ្នា​មក​កម្សាន្ត​នៅ​ឯ​ប្រា​សាទតាមាន់ធំ​ផង​ដែរ​ តាំងពី​មិន​ទាន់​មាន​ផ្លូវ​ស្រួល​​ រហូត​ដល់​មាន​ផ្លូវ​ចាក់​ដល់​ប៊ី​​តុង​ ។

តែ​​ដោយឡែក​ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៥​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​មក​លេង​កម្សាន្ត​បាន​​ត្រឹមតែ​២០%​ប៉ុណ្ណោះ ដោយសា​តែ​មាន​អ្នកខ្លះ​ បាន​មក​លេង​ជា​ញឹកញាប់​​​ហើយ និងមានការ​ធុញទ្រាន់​ក៏អាច​ថា ​​បញ្ហា​មួយទៀត​ ប្រជាពលរដ្ឋ​មួយ​ចំនួន​​ទៀត​យល់​ឃើញ​ថា​​ មក​លេង​នៅ​ទី​នេះ​បានឃើញ​តែ​តួប្រាសាទ រីឯ​ទិ​ដ្ឋ​​ភាព​នៅ​ជុំវិញ​​មិន​បាន​ឃើញ​ទេ ធ្វើ​ឱ្យ​ពួក​គាត់​មិន​សប្បាយ​​ ទើប​​មិន​នាំ​គ្នា​មក​​លេង​នៅ​ទី​នេះ ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព