ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច​ស៊ី​ជំនាន់​ថ្មី វិ​រី​យ៉ា កំពុង​ជាប់ផុង​ជម្រើស​ពីរ​ក្នុង​ការ​សម្រេចចិត្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា វិ​រី​យ៉ា ជាតា​រា​ដែល​ហ៊ាន​តែងខ្លួន​សិច​ស៊ីជើង​ខ្លាំង​ថ្មី​មួយទៀត​ហើយ​ក្នុង​ពិភព​សិល្បៈ​។ ក្នុង​ពេល​ដែល​សន្ទុះ​កេរ្តិ៍ឈ្មោះ​កាន់តែ​បោះពួយ​លេចធ្លោ​ខ្លាំង​ឡើង​ៗ វិ​រី​យ៉ា

រាជធានី​ភ្នំពេញ ៖ កញ្ញា វិ​រី​យ៉ា ជាតា​រា​ដែល​ហ៊ាន​តែងខ្លួន​សិច​ស៊ីជើង​ខ្លាំង​ថ្មី​មួយទៀត​ហើយ​ក្នុង​ពិភព​សិល្បៈ​។ ក្នុង​ពេល​ដែល​សន្ទុះ​កេរ្តិ៍ឈ្មោះ​កាន់តែ​បោះពួយ​លេចធ្លោ​ខ្លាំង​ឡើង​ៗ វិ​រី​យ៉ា កំពុង​តែ​ទទួល​បានការ​ហៅ​សម្តែង​ជា​បន្តបន្ទាប់​ក្នុង​ពេល​ដែល​តារា​រូប​នេះ មាន​រូបសម្បត្តិ​ស្រស់​សោភា​។ ជាមួយ​គ្នា​នេះ វិ​រី​យ៉ា កំពុង​តែ​ស្ថិត​ក្នុង​ផ្លូវ​ពិចារណា​គំរោង​ពីរ​ដែល​រូប​នាង​ត្រូវ​ជ្រើសរើស​រហូត​ចាត់​ទុក​ថា ជា​ជម្រើស​ដែល​សំខាន់​ក្នុង​ការ​ចាប់​យក​។
 
ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​រយៈ​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ នាង វិ​រី​យ៉ា ដែល​ត្រូវ​បាន​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​មួយ​ដួង​ទៀត ក្នុង​ការ​សម្ញែង​ភាព​សិច​ស៊ី​បាន​ប្រាប់​ថា បើ​ចំពោះ​សិល្បៈ​វិញ នាង​ពិតជា​ទទួល​បាន​ផល​ល្អ​សម្រាប់​ឆ្នាំ​២០១៥ ព្រោះតែ​នាង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ស្នាដៃ​រឿង​ថ្មី​មួយ​ចំនួន​ក្នុង​ស្ថានីយទូរទស្សន៍​ម៉ា​យ​ធី​វី និង​ស៊ី​ធី​អិន​។ បណ្តា​រឿង​ដែល​នាង​ត្រូវ​បាន​គេ​ហៅ​សម្តែង​សុទ្ធតែ​ជា​រឿង​ដើរតួ​ជាតា​រា​យេ​រ​ៗ​មាន​ភាព​សិច​ស៊ី​ទាន់សម័យ ដោយសារ​តែ​មាន​ទម្រង់​មុខមាត់​មិន​អាច​ជា​តួ​ស្លូត ឬ​សុភាព​បាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ ពេល​នេះ​សិល្បៈ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ប្រសើរ​ហើយ ប៉ុន្តែ​សិល្បៈ​របស់​នាង​នៅ​មិន​ទាន់​អាច​មាន​របស់ទ្រព្យ​ច្រើន​ធូរធារ​ជាង​នេះ​ប៉ុន្មាន​នោះ​ទេ នៅ​មាន​កង្វះខាត​មួយ​ចំនួន​។ កង្វះខាត​ទាំងនោះ​ដូច​ជា​នាង​នៅ​មិន​ទាន់​មាន​ឡាន​ផ្ទាល់ខ្លួន​អាច​ជិះ​ទៅ​សម្តែង​បាន​តាម​ចិត្ត ក្រៅ​តែ​ពី​ពឹង​គេឯង​ជូន​ទៅ​ជូន​មក​យ៉ាង​ខ្លាចចិត្ត​គេ​។

ម្យ៉ាងទៀត​នាង​ក៏​ត្រូវ​គិត​ពី​រឿង​ជួយ​ចាក់​សាំង​ឡាន​ឲ្យ​គេ​ដែរ ព្រោះ​បើ​មិន​ធ្វើ​ដូចនេះ ក៏​មិន​បាន ដោយសារ​តែ​យើង​ពឹង​គេ​។ អ៊ីចឹង​ហើយ​ទើប​ឲ្យ​តែ​គិត​រឿង​ចេញ​ថត​នាង​ពិបាកចិត្ត​ត្រង់​ពឹង​គេ​ឲ្យ​មក​យក​ទៅ​ថត​ឡើង​ខ្លាចចិត្ត​គេ​រាល់​លើក​។ តារា​ឆើតឆាយ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា យ៉ាងណា​ក៏​ដោយ នាង​ក៏​អាច​មាន​សិទ្ធិ​ទិញ​ឡាន​ផ្ទាល់ខ្លួន​ដែរ សម្រាប់​ជា​ការ​ផ្ទុក​របស់របរ​ឡើង​ទៅ​ថត និង​ស្រួលខ្លួន​។​ប៉ុន្តែ​មក​ពី​នាង​មាន​ផែនការ​មួយ​ចំនួន​ក្នុង​អាជីព​ក្រៅ​សិល្បៈ​ទាក់ទិន​នឹង​គម្រោង​បើកហាង​មួយ​ជា​លក្ខណៈ​ធំ​ល្មម​ដែល មួយ​ចំណែក​ហាង​នោះ​ត្រូវ​ចាយ​លុយ​ច្រើន​ពាន់​ដុល្លារ បើ​បើក​គឺ​អត់​មាន​លុយ​ទិញ​ឡាន​ទេ ប៉ុន្តែ​បើ​ទិញ​ឡាន​អត់​បាន​បើកហាង​ឲ្យ​ធំ​ដូច​ចិត្ត​ទេ​។ ហាង​របស់​នាង​ជា​ហាង​លក់​កាហ្វេ និង​អាហារ​ហូប​ចុក​មួយ​ចំនួន​ដែល​មាន​សណ្ឋាន​ធំដុំ​គ្រាន់បើ កំពុង​តែ​រក​ទីតាំង​ដោយ​ទីតាំង​នោះ​មាន​ពីរ​បី​កន្លែង​សុទ្ធតែ​ល្អ​មិនដឹង​ជា​រើស​មួយ​ណា បើ​យក​បាន​គឺ​អាច​នឹង​បើក​ដំណើរការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​។ ម្ល៉ោះហើយ​ទៀត ចេះ​តែ​គិត​ស្មុគស្មាញ​បន្តិច​រឿង​បើកហាង​នេះ ព្រោះ​ចិត្ត​ចង់​ទិញ​ឡាន ហើយ​អត់​ទិញ​ឡាន​ស៊េរី​ទាប​ទេ ចង់​ទិញ​ស៊េរី​ខ្ពស់​ស្រណុក​ជិះ​.​។ ចំពោះ​ឡាន​វិញ បើ​នាង​បើក​ចិត្តហ៊ាន​ទទួល​ពី​អ្នក​សុំ​ស្រឡាញ់​ពិតជា​មាន​លឿន តែ​អត់​ទទួល ព្រោះ​ចង់បាន​លាភ​របស់​ដែល​កើត​ចេញពី​កម្លាំង​ការងារ​ដែល​នាង​ប្រើ​សមត្ថភាព​ស្វែងរក​។ ចំពោះ​ផែនការ​ចំណាយ​ដើមទុន​ប្រើប្រាស់​ជា​ច្រើន​ពាន់​ដុល្លារ​បើកហាង​ថ្មី​ក្រោយ​ពេល​ចូល​ឆ្នាំ​នេះ អត់​មាន​អ្នក​ណាមួយ​ជួយ ឬ​អ្នក​ឧបត្ថម្ភ​នោះ​ទេ​។