ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​មុត​ថា​រី ភាពយន្ត​ធ្វើ​ពិធី​ក្រុង​ពលី​ថត​រឿង «​បេះដូង​ក្រៅ​ទ្រូង​» ជា​ស្នាដៃ​និពន្ធ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នាដៃ​ថ្មី​របស់​ផលិតកម្ម​មុត ថា​រី រឿង «​បេះដូង​ក្រៅ​ទ្រូង​» ដែល​ជា​ទឹកដៃ​និពន្ធ​របស់​កវី​ល្បីឈ្មោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ ស្នាដៃ​ថ្មី​របស់​ផលិតកម្ម​មុត ថា​រី រឿង «​បេះដូង​ក្រៅ​ទ្រូង​» ដែល​ជា​ទឹកដៃ​និពន្ធ​របស់​កវី​ល្បីឈ្មោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​លោក​មុត ថា​រី ដឹកនាំ​ក្រុមការងារ​ធ្វើ​ពិធី​ក្រុង​ពលី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៥ នៅ​ម្តុំ​ព្រែក​ហូរ ខេត្តកណ្តាល ដោយ​មាន​តារា​មួយ​ចំនួន​ចូលរួម​ផង​ដែរ​។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ក្នុង​ពិធី​ក្រង​ពលី​រឿង​ថ្មី​មាន​ចំណងជើង​ថា «​បេះដូង​ក្រៅ​ទ្រូង​» លោក​មុត ថា​រី បាន​មាន​ប្រសាសន៍​ថា «​យើង​បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​បាន​ឧបត្ថម្ភ​ជា​ថវិការ​ផលិត​ទាំងស្រុង ហើយ​គោលដៅ​របស់​លោក​ផលិត​ឡើង ដើម្បី​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​។ នេះ​ជា​ទុន​ប​ង្វឹ​ល​មាន​ន័យ​ថា គឺ​លោក​ផលិត​ហើយ​ប្រគល់​ជូន​ដល់​ទ​ទក ជួយ​ទុន​មក​លោក​វិញ ក៏​លោក​ផលិត​រឿង​បន្ត​ទៀត​។ លោក​បាន​ផ្អាក​ថត​រឿង​ជាង​១​ឆ្នាំ បន្ទាប់​ពី​ស្នាដៃ​ចុង​ក្រោយ​រឿង «​ជីវិត​លោក​កី​យ៍​សិល្បៈ​» របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តែ​លោក​នៅ​ផលិត​រឿង​ខ្លះ​ៗ​ដែរ មិន​ទាន់​ចោល​នៅឡើយ​ទេ​។ បន្ទាប់​ពី​ថត​រឿង​នេះ រូប​លោក​មាន​ជំនឿ​ចិត្ត​ថា កាលណា​យើង​ផលិត​រឿង​មួយ​ដែល​ល្អ និង​មានការ​ផ្ចិតផ្ចង់​ប្រឹងប្រែង​របស់​យើង ពិតជា​រំពឹង​ថា មានការ​គាំទ្រ​ច្រើន ព្រោះថា រឿង​នេះ​ជា​រឿង​បែប​មនោសញ្ចេតនា និង​ជា​ស្នាដៃ​និពន្ធ​ប្រលោមលោក​តាំងពី​ឆ្នាំ​១៩៩៩ របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​លោក​បាន​សុំ​ការ​អនុញ្ញាត​គាត់​សុំ​បើក​ជា​រឿង​ភាគ ដោយ​លោក​យក​បំបែក​បន្ថែម​មួយ​វគ្គ​ទៀត ដោយ​ច្នៃ​សាច់​រឿង​ឲ្យ​កាន់តែ​ប្រសើរ​។ អតីត​តារា​សម្តែង​រូប​នេះ​បន្ត​ថា រឿង​នេះ​ក្នុង​រវាង​២​ថ្ងៃ​ត្រូវ​ផលិត​ឲ្យ​បាន​២​ភាគ ដោយ​សាច់​រឿង​មាន​សរុប​ប្រមាណ​១២​ទៅ​១៥​ភាគ​។ ក្នុង​១២​ភាគ​ពេល​ដែល​យើង​បញ្ចាំង​យើង​ចាប់ផ្តើម​បង្វិលទុន​បន្ត​ទៀត​។ ចំណែក​រឿង​លោក​មិន​ធ្វើ​ជា​ភាគ​វែង​នោះ​ទេ សាច់​រឿង​មួយ​ៗ​យើង​ច្នៃ​ពី​១២​ទៅ​១៥​ភាគ ប៉ុន្តែ​បើ​យើង​យក​មក​ដាក់​បញ្ចាំង​វិញ គឺ​ប្រហែលជា​បាន​ច្រើន ព្រោះ​បញ្ចាំង​ត្រឹមតែ​៣០​នាទី​។ លោក​បាន​ព្យាយាម​ថត​ឲ្យ​ចប់​នៅ​ពាក់កណ្តាល​ខែឧសភា​ហើយ លោក​នឹង​ប្រគល់​កាត់​រួចរាល់​ជូន​ទូរទស្សន៍​រយៈពេល​មួយ​មុន​ទូរទស្សន៍​បញ្ចាំង​១​ខែ លោក​ក៏​ត្រូវ​មាន​ទុន​បង្វិល​ថត​រឿង​ថ្មី ដើម្បី​ឲ្យ​ទូរទស្សន៍​គាត់​បញ្ចាំង​បណ្តើរ​ចប់​តទៅ​រឿង​ថ្មី​ទៀត នេះ​ជា​គោលការណ៍​របស់​លោក​។ បន្ថែម​ពីលើ​នេះ​លោក​ក៏​គ្រោង​រៀបចំ​កម្មវិធី​ថ្មី​ដែល​មានឈ្មោះ​ថា «៧​នាទី​នៃ​សិល្បៈ​» ដែល​និយាយ​ពី​សកម្មភាព​សិល្បៈ​របស់​តួ​មាន​ខុស ឬ​ត្រូវ ដោយ​អាច​ស្នើ​ដល់​ទូរទស្សន៍​ជាតិ ដើម្បី​ចាក់​ផ្សាយ​កម្មវិធី​ថ្មី​នេះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព