ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាបើក​​សិក្ខាសាលា​ស្តីពីការកំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាមាន​លក្ខណៈ​ជា​​សាធារណៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាវេលាព្រឹក​ថ្ងៃទី​៣១ មីនា ២០១៥ នេះ នៅវិមាន​រដ្ឋសភា មាន​​បើក​សិក្ខាសាលា​ស្តីពីការកំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាមានលក្ខណៈ​ជា​សាធារណៈ ក្រោមអធិបតីភាពលោក​កឹម សុខា អនុ​ប្រធានទី១​រដ្ឋសភា និង​លោក​ហង់ ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​

រាជធានីភ្នំពេញ ៖ នាវេលាព្រឹក​ថ្ងៃទី​៣១ មីនា ២០១៥ នេះ នៅវិមាន​រដ្ឋសភា មាន​​បើក​សិក្ខាសាលា​ស្តីពីការកំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាមានលក្ខណៈ​ជា​សាធារណៈ ក្រោមអធិបតីភាពលោក​កឹម សុខា អនុ​ប្រធានទី១​រដ្ឋសភា និង​លោក​ហង់ ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​​ និងកីឡា ។

សិក្ខាសាលានេះ គឺដើម្បី​លើក​កម្ពស់​ និង​ជំរុញ​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួម​ពី​​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ ក៏​ដូច​ជា​​ធ្វើច្បាប់​ស្រប​ទៅតាម​គោល​ការណ៍​​មួយ ដែលប្រជា​ជាតិ​ខ្មែរ​ចង់​បាន​ គឺការ​កសាង​រដ្ឋទំនើប​បែបប្រជាធិប​​តេយ្យ ​។

ក្នុងនោះក៏មាន​បទបង្ហាញ​​ស្តីពី​វិធាន​ការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅកម្ពុជា ដោយលោករដ្ឋ​មន្ត្រី​ក្រសួងអប់រំ​ និង​មាន​ការ​ចូល​រួម​ពី​អង្គ​ការ​សង្គម​ស៊ីវិល សិស្ស​ និស្សិត​ប្រមាណ​ជាង​២០០នាក់​ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព