ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៧៦​ប្រវែង​ប្រហែល​៤០០​ម៉ែត្រ មន្ទីរ​សាធារណការ​មណ្ឌលគិរី​ជួសជុល​ទាំង​ប្រាំង​និង​វស្សា

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការ​ក៏​ដូច​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ដែលបាន​ធ្វើ​ដំណើ​ទៅ​មក​ បាន​នាំគ្នា​រិះគន់​ថា​​ កំណាត់​ជាតិ​ផ្លូវ​លេខ​៧៦ ប្រវែង​ប្រហែល​៤០០​មែ​ត្រ​ប៉ុណ្ណោះ ត្រង់​ចំណុច​គីឡូ​មែ​ត្រ​លេខ​៥០

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការ​ក៏​ដូច​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ដែលបាន​ធ្វើ​ដំណើ​ទៅ​មក​ បាន​នាំគ្នា​រិះគន់​ថា​​ កំណាត់​ជាតិ​ផ្លូវ​លេខ​៧៦ ប្រវែង​ប្រហែល​៤០០​មែ​ត្រ​ប៉ុណ្ណោះ ត្រង់​ចំណុច​គីឡូ​មែ​ត្រ​លេខ​៥០ ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ឃើញ​តែ​ជួសជុល ទាំង​ប្រាំង​ ​និង​វស្សា​គ្មាន​ពេលឈប់​សោះ​ ហាក់ដូច​មន្ទីរ​សាធារណការ​ខេត្តមណ្ឌលគិរី​នេះ​ អសមត្ថភាព មិន​មាន​ជំនាញ​ និង​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ជុស​ជុល ។
 
ពួក​គាត់​បាន​នាំ​គ្នា​រិះគន់​បែប​នេះ បន្ទាប់​ពី​បានឃើញ​មាន​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​វៀតណា​ម ​បាន​ចុះ​មក​កាយ​ផ្លូវ ដែល​ខូច ​និង​ជួសជុល​ជា រៀង​រាល់​ឆ្នាំ ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខាងលើ ថែម​ទាំង​មាន​ក្រុមឈ្មួញ​វៀតណាម​ឈ្មោះ តា​ហា​យ មក​ឈរដឹកនាំ​ជួសជុល​ និង​បច្ចេកទេស​ផ្ទាល់​នោះ​ថែម​ទៀត ​។
 
លៀស​ពី​នេះ​ទៀត​ការ​ជួសជុលផ្លូវ​នេះ​ ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ឈ្មួញ​ម្នាក់ឈ្មោះ ឡេ​ង ​មាន​ទីលំនៅ​ ស្រុក​កែវ​សីមា ក្នុង​ការ​ប្រគល់​ឲ្យ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧៦​នេះ ​ដែល​គេ​ដឹង​ថា រាល់​គ្រឿងចក្រ​ទាំងអស់​នោះ ​ត្រូវបាន​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណា​ម ​តាម​ច្រក​ព្រំដែន​​​ ក្នុងស្រុក​កែវ​សីមា​ មិន​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ​នោះ​ទេ​ ។
 
ឈ្មោះ​ឡេ​ង ដែល​ជា​អ្នកម៉ៅការ​ជួសជុល​ផ្លូវនោះ​បាន​ឲ្យ​ដឹង​ថា​ គាត់បាន​ចុះ​កិច្ចសន្យា​ជាមួយ​ខាងមន្ទីរ​សាធារណការ​ខេត្ត​ ប្រវែង២.០០០​ម៉ែត្រ​ពិតមែន តែ​ទទួល​កាយ​ដី​ផ្លូវ​ ជម្រៅ៦០​សង់​ទី​មែ​ត្រ​ចេញ​ចាក់ដី​ថ្មី​ចូល ​កិន​បង្ហាប់ ​និង​ចាក់​ថ្ម​កៅស៊ូ​ឡើង​វិញ ​។ ​តែ​កម្រាស់​ប៉ុន្មាន​រួម និង​តម្លៃ​ក្នុង​មួយ​ម៉ែត្រ​ការេ​ប៉ុន្មាន​នោះ មិន​បាន​បញ្ជាក់​គ្រាន់តែ​ថា​ បាន​តំលៃ​ថោក ចេះ​តែ​ធ្វើ​ទៅ​ ។ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពីលោក​ម៉ៅ ធនា​រក្ស​ ប្រធាន​មន្ទីរសាធារណការ​ខេត្ត​បាន​ទេ​នៅ​ព្រឹក ថ្ងៃ​ទី​៣០ មី​នា នេះទេ ព្រោះ​លេខ​ទូរ​សព្ទ័​របស់​លោក​បាន​បិទ​ ៕