ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជលផល​ខេត្ត​សៀមរាបរងការ​ចោទប្រកាន់​ថា បើកភ្លើងខៀវ​ឱ្យ​ឈ្មួញវៀតណាម​ប្រព្រឹត្តល្មើសនេសាទ​

9 ឆ្នាំ មុន

ខេត្ត​​សៀម​រាប ៖ កាល​ពី​​ពេល​កន្លង​​ទៅ​ថ្មី​​ៗ​​នេះ មាន​​ក្រុម​អ្នក​តាម​ដាន​បទល្មើស​​នេសាទ​​គ្រប់​ប្រភេទ​​បាន​បង្ហាញ​​​ថា មាន​ឧបករណ៍​នេ​សាទ​​ខុស​ច្បាប់​​​ដូច​ជា ​ប័​រ​, ​អ៊ុយ​,​ រុញ​ស៊ី​ប​, ​អូស​អួន​,​ អូស​យ៉ាំ​ង​កាវ​, សាច់​ស្បៃ​មុង​ក្រឡា​ញឹក​​ជាដើម កំពុង​កើត​​មាន​ដូច​ភ្លៀង​រលឹម

ខេត្ត​​សៀម​រាប ៖ កាល​ពី​​ពេល​កន្លង​​ទៅ​ថ្មី​​ៗ​​នេះ មាន​​ក្រុម​អ្នក​តាម​ដាន​បទល្មើស​​នេសាទ​​គ្រប់​ប្រភេទ​​បាន​បង្ហាញ​​​ថា មាន​ឧបករណ៍​នេ​សាទ​​ខុស​ច្បាប់​​​ដូច​ជា ​ប័​រ​, ​អ៊ុយ​,​ រុញ​ស៊ី​ប​, ​អូស​អួន​,​ អូស​យ៉ាំ​ង​កាវ​, សាច់​ស្បៃ​មុង​ក្រឡា​ញឹក​​ជាដើម កំពុង​កើត​​មាន​ដូច​ភ្លៀង​រលឹម​ឡើង​វិញ ​នៅ​តាម​មាត់​ព្រែក​នានា​​ក្នុងភូមិ​សាស្ត្រ​ផ្នែក​រដ្ឋបាល​ជលផល​​ចុង​ឃ្នៀស ទើប​​គេ​ដាក់​​ការ​សង្ស័យ​​ថា ​សមត្ថកិច្ច​ជំនាញ​មួយ ចំនួន​​បាន​ទ​ទូល​លាភ​សក្ការៈ​​ពី​ក្រុម​ឈ្មួញ ​ដែល​ជា​ជនជាតិ​វៀតណាម​ បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​​គ្រប់​ប្រភេទ​ទាំងនោះ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ​

​គេ​សង្កេត​ឃើញ​ថា ​ពី​មួយ​ឆ្នាំទៅ​​មួយ​ឆ្នាំ​ ផល​​ត្រី​កាន់តែ​​ថយ​ចុះ​ជា​​លំដាប់​ ដែល​​បណ្តែតបណ្តោយ​ឱ្យ​​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ទទួល​ទាន​​ត្រី​​ចិញ្ចឹម​​ដែល​គេ​យក​មក​លក់​​នៅ​តាម​ទីផ្សារ​​ទៅ​វិញ ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវ​បាន​​ហិនហោច​ស្ទើរ​ទាំងស្រុង​​ទៅ​ហើយ បើ​មិន​ទប់​ស្កាត់​​ទាន់​ពេលវេលា​។

ប្រភព​បានឱ្យ​​ដឹង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​,​ កំពង់​ភ្លុក​, ​មាន​សកម្មភាព​បទល្មើស​នេ​សាទ​ជា​ច្រើន​ប្រភេទ​​​​​​កំពុង​កើត​មាន​​ជា​យូរ​ឆ្នាំ​មក​ហើយ  ក្រោម​​ការ​គ្រប់គ្រង​​ផ្ទាល់​របស់​លោក​​ព្រិ​ន្ទ សា​វិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​ខេត្តសៀមរាប​, ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក​ស្រី កែវ​សុ​ភ័​ក្ត ​(​ប្រុស​) បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​​ដូច​ភ្លៀងរ​លឹម ក្នុង​ដើមឆ្នាំ​២០១៥​ នេះ  ដោយ​ពុំ​មាន​ចំណាត់ការ របស់​​អាជ្ញាធរ​ពាក់​ព័​ន្ទ​ជុំវិញ​​ខេត្ត ជា​ពិសេស​ជំនាញ​ជលផល​នោះ​​ទេ ហើយ​ករណី​នេះ​​គេ​បាន​ដាក់​ការ​​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ជា​​ប្រ​ព័ន្ធ​ ។

ប្រភព​បាន​បន្ត​ឱ្យ​​ដឹង​ថា បទល្មើស​ជា​ច្រើន​ប្រភេទ ដែល​កើត​មាន​ច្រើន​​ជាងគេ គឺ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបា​គង​, និង​ក្រុង​សៀម​រាប ក្រោម​ការ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​​ចម្រុះ ជា​ពិសេស​ខាង​​ជំនាញ​រដ្ឋបាល​ជលផល​​ដែល​មាន​តួនាទី​ការពារ​​តំបន់​ទាំងនោះ​ឱ្យ​បាន​​ស្ថិត​ស្ថេរ ​។ ​ប្រភព​បាន​បន្ត​ទៀត​ថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​​មិន​ហ៊ាន​មើល​រំលង​សមត្ថកិច្ច​ខាងលើ​​នេះ​ទេ បើ​មិន​ដូច្នេះ​ គេ​នឹង​មាន​វិធានកា​រ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជា​មិន​​ខាន​។ ​

ប្រភព​បាន​បន្ត​ទៀត​ថា ទាក់ទិន​នឹង​ការ​លើក​​ឡើង​ខាងលើ​នេះ​ដែរ​ នាយ​ផ្នែក​ចុង​ឃ្នៀស លោកស្រី កែវ​សុ​ភ័​ក្ត បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​ កាលពី​ពេល​កន្លង​​ទៅ​ថា លោក​​ទទួលស្គាល់​​ថា នៅ​ក្នុងភូមិ​សាស្ត្រ​​ដែល​លោក​គ្រប់គ្រង ​គឺ​ពិតជា​មាន​មួយ​ចំនួន​មែន ប៉ុន្តែ​​លោក​​បាន​ឲ្យ​ប្រជា​នេសាទ​​ធ្វើការ​កែប្រែ​​ឡើង​វិញ ​គឺ​ពី​វែង​មក​ខ្លី​​បាន​៦០%​។​ លោក​បន្ត​ថា ចំពោះ​ករណី​នេះ​ថា លោក​ទទួល​លុយ​ពី​​បទល្មើស​នេសាទ​នោះ​​ពិតជា​មិន​មាន​នោះ​ទេ ​តែ​លោក​បាន​លើក​ឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​ ​បាន​ទទួល​លុយ​ពី​បទ​ល្មើស​​ខ្លះ​ៗ​​ដែរ​ ។ ​

ជុំវិញ​ករណី​ចោទប្រកាន់​​ខាងលើ​នេះ​​ដែរ លោក​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​ខេត្តសៀមរាប មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មិ​នា ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើត​មាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប​ដោយ​ទូរ​ស័ព្ទ​របស់​លោក​ហៅ​​ចូល​គ្មាន​​អ្នក​លើក​។