ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ-កូនឌុបគ្នា​ដើរលក់គ្រឿងញៀ.ន ឃាត់ខ្លួន​​បាន​ម្នាក់​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នគរ​បាល​ស្រុកឱរ៉ាល់​បានធ្វើការ​ឃាត់ខ្លួនស្ត្រីម្នាក់ រួមទាំងគ្រឿងញៀ.ន​៦កញ្ចប់ ហើយ​ជន​ម្នាក់ដែល​ជា​កូន​បានរត់​គេច​​ខ្លួន​បាត់ ខណៈ​ឌុប​​ម្តាយ (ស្ត្រីឃាត់ខ្លួន) ដើរ​លក់គ្រឿងញៀ.ន​ កាលពីវេលាម៉ោង០៤​ និង​១៥​នាទីរសៀល​ថ្ងៃទី​២៩ មីនា ២០១៥

ខេត្តកំពង់ស្ពឺ ៖ នគរ​បាល​ស្រុកឱរ៉ាល់​បានធ្វើការ​ឃាត់ខ្លួនស្ត្រីម្នាក់ រួមទាំងគ្រឿងញៀន​៦កញ្ចប់ ហើយ​ជន​ម្នាក់ដែល​ជា​កូន​បានរត់​គេច​​ខ្លួន​បាត់ ខណៈ​ឌុប​​ម្តាយ (ស្ត្រីឃាត់ខ្លួន) ដើរ​លក់គ្រឿងញៀន​ កាលពីវេលាម៉ោង០៤​ និង​១៥​នាទីរសៀល​ថ្ងៃទី​២៩ មីនា ២០១៥ ស្ថិត​នៅ​ម្តុំ​អូរវ័ន​ចៀសខាងកើតទេទឹកពុះ លើ​កំណាត់​ផ្លូវ​ជាតិលេខ​៤៤ ក្នុងភភូមិ​ដូង ឃុំតាសាល ស្រុកឱរ៉ាល់ ។

ប្រភ​ព​បានឱ្យ​ដឹងថា​ ស្ត្រីសង្ស័យ​ឈ្មោះ​ស៊ិន ភឿន អាយុ​៥៩​ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិ​ជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ ចំណែក​​កូនប្រុស​ដែលរត់គេចខ្លួន​ឈ្មោះស៊ុម ខ្លា អាយុ​២៨​ឆ្នាំ​ រស់នៅ​ក្នុង​ផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

ប្រភពបន្តថា មុនពេល​ឃាត់ខ្លួន​នេះ ខណៈ​កម្លាំង​កំពុងល្បាត​​តាម​មូលដ្ឋាន ក៏ស្រាប់តែ​ឃើញ​យុវជន​ខាងលើ​កំពុង​ជិះម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ស៊េរីចាស់​គ្មានស្លាកលេខ និង​ឌុបម្តាយ ដោយ​មាន​ការ​សង្ស័យ​កម្លាំងយើង​ក៏ធ្វើការ​ឃាត់ខ្លួន​ ដើម្បីសួរនាំ ស្រាប់តែ​ជន​​នោះ​បានផ្តួលម៉ូតូ​ចោលរត់គេចខ្លួន​ ទុកម្តាយ​នៅកន្លែងកើតហេតុ ពេលនោះត្រូវកម្លាំងឆែកឆេរ ក៏រកឃើញញៀន​គ្រឿងញៀន​កញ្ចប់ធំ២ និង​៤កញ្ចប់តូច, ទូរស័ព្ទ​ដៃ១គ្រឿង, កូនជញ្ជីង​ថ្លឹង១, អត្តសញ្ញាណប័ណ្ណសញ្ជាតខ្មែរ២សន្លឹក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព