ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញ​មុខ​ជន​សង្ស័យ​​គាស់ផ្ទះ​​​ដៃឆើត​២នាក់​​នៅខណ្ឌសែន​សុខ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី​៣០ មីនា ២០១៥ នេះ នៅ​អធិការ​ខណ្ឌ​សែនសុខ បានបង្ហាញ​មុខ​​ជន​សង្ស័យ​ជា​មុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​ដ៏​សកម្ម​២នាក់ ក្នុងចំណោម​៤នាក់ ដែលត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី​២៨ មីនា ២០១៥ កន្លងមក ដោយរឹបអូសបាន​ម៉ូតូ

រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី​៣០ មីនា ២០១៥ នេះ នៅ​អធិការ​ខណ្ឌ​សែនសុខ បានបង្ហាញ​មុខ​​ជន​សង្ស័យ​ជា​មុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​ដ៏​សកម្ម​២នាក់ ក្នុងចំណោម​៤នាក់ ដែលត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី​២៨ មីនា ២០១៥ កន្លងមក ដោយរឹបអូសបាន​ម៉ូតូ និង​សម្ភារ​គាស់ផ្ទះ​ជាច្រើនទៀត ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង២នាក់ ១-​ឈ្មោះ​តុប ប៊ុនធឿន អាយុ​២៥​ឆ្នាំ ជាអតីត​និស្សិត​ឆ្នាំទី២ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​កាកាប​ ខណ្ឌពោធិ៍សែនជ័យ និង២-​ឈ្មោះ​ឈាង រតនា អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ក្នុង​សង្កាត់​មានជ័យ ខណ្ឌមានជ័យ ដោយពួក គេ​ជាជន​ប្រើប្រាស់គ្រឿងញៀន និង​លេង​ល្បែងហ្គេមបាញ់ត្រី​ ។

បើតាម​ការឱ្យ​ដឹង​ពីលោក​ម៉ក់ ហុង អធិការ​ខណ្ឌសែនសុខ​ ថា កន្លងមក​ជន​សង្ស័យទាំង២នាក់នេះ​​បាន​ធ្វើសកម្មភាពគាស់​ផ្ទះ​មួយ​កន្លែង​​នៅ​សង្កាត់ភ្នំពេញថ្មី​​ដោយលួចបាន​ម៉ូតូ​៣គ្រឿង និង​ដើរ​គាស់​ផ្ទះ​ជាច្រើនកន្លែងទៀតផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព