ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​មែកស្វាយ​​ទំហំ​ជាង១​អោបធ្លាក់​ចំរបងសាលា​​រៀន សំណាងល្អ​មិន​​មានអ្ន​ក​​រង​របួស

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ដើម​​ស្វាយព្រៃ​មួយ​ដើម​​បាន​បាក់មែក​​ដ៏​ធំ​មួយ​​ធ្លាក់​​​ចំ​របង​​សាលាខេត្ត​កំពង់ឆ្នាំង​ និងធ្លាក់​​​មក​កាត់​ថ្នល់​​កៅស៊ូ​​ជា​ប់​របង​សាលាខេត្ត​​មួយចំហៀង សំណាងល្អ​ពុំ​មាន​​អ្នក​រង​គ្រោះ​​ក្នុង​ហេតុការ​ណ៍​នោះ​ទេ ប៉ុន្តែ​​បើសិន​មែក​ស្វាយ​​នោះ​​បាន​ធ្លាក់​មុន​នេះមួយ​

ខេត្តកំពង់ឆ្នាំង​ ៖ ដើម​​ស្វាយព្រៃ​មួយ​ដើម​​បាន​បាក់មែក​​ដ៏​ធំ​មួយ​​ធ្លាក់​​​ចំ​របង​​សាលាខេត្ត​កំពង់ឆ្នាំង​ និងធ្លាក់​​​មក​កាត់​ថ្នល់​​កៅស៊ូ​​ជា​ប់​របង​សាលាខេត្ត​​មួយចំហៀង សំណាងល្អ​ពុំ​មាន​​អ្នក​រង​គ្រោះ​​ក្នុង​ហេតុការ​ណ៍​នោះ​ទេ ប៉ុន្តែ​​បើសិន​មែក​ស្វាយ​​នោះ​​បាន​ធ្លាក់​មុន​នេះមួយ​ម៉ោង​​​ ពិតជា​ចំ​កូនសិស្ស​ដែល​ធ្លាប់ដើរទៅ​រៀន​​តាម​របង​សាលាខេត្ត​នេះ​​ជា​ពុំខាន ព្រោះ​ចំ​ថ្ងៃ​សុក្រ​​ជា​ថ្ងៃ​ក្មេង​រៀន ។

ហេតុការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៥ នៅ​របង​ផ្នែក​ខាងកើតឈៀងខាងត្បូង​របស់​​សាលាខេត្ត​កំពង់ឆ្នាំង  ស្ថិត​នៅ​ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ​។

ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​​កន្លែង​កើតហេតុ​បាន​ឱ្យ​​ដឹង​ថា​ ​មែក​ស្វាយព្រៃ​មួយ​មែក​ធំ​នោះ​ មានមុខ​កាត់​ជាង​កន្លះ​​ម៉ែត្រ បាន​បាក់មែក​មក​​ស្រស់​ៗ​តែ​ម្តង ​មិនដឹង​ថា​ មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ ហើយ​មែក​ស្វាយ​នោះ​ បាន​ធ្លាក់​មក​លើ​ចិញ្ចើម​ផ្លូវ​កៅស៊ូ និង​របង​សាលា​ខេត្ត​ខូ​ត​ខាត​ប្រមាណ​ជាង​​៤​ម៉ែត្រ​ ។​ ប៉ុន្តែ​អ្វី​ដែល​ចាត់​ទុក​ថា ​ជា​សំណាងល្អ​នោះ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ព្រោះ​ថា ​ចំណុច​កើតហេតុ​នេះ​ គឺ​សិស្សសាលា​បឋម​សិក្សា​គំរូ​ក្រុង​ ធ្លាប់​ដើរទៅ​រៀន​មុន​ម៉ោង​៧​ព្រឹក និង​ចេញ​មក​វិញ​ក្រោយ​ម៉ោង​១១​ថ្ងៃជា រៀងរាលថ្ងៃ  ។

ប្រសិនបើ​មែក​ស្វាយ​នោះ​​បាក់​ចំ​ម៉ោង​សិស្ស​ដើរ​វិញ​ ប្រាកដជា​មាន​សិស្សសាលា​រង​គ្រោះជា​មិន​ខាន​ ។ ម្យ៉ាងវិញទៀត​ ការ​បាក់មែក​ស្វាយ​នោះ​ បណ្តាលឱ្យ​​ខ្សែភ្លើង​ធំ​ៗ​បាន​ដាច់​ទាំង​នៅ​​មាន​ចរន្ត​អគ្គិស​នី​ទៀត​ផង ​គឺ​ពិតជា​អាច​ឱ្យ​រង​គ្រោះ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​ជាក់​ជា​មិន​ខាន ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព