ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​កន្លែង​រកស៊ី​បិទ​តែម​ម៉ូតូ សង្ស័យ​ទទួលផល​ចោរកម្ម និង​ក្លែង​លិខិត​សាធារណៈ

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កំលាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលដែល​ដឹកនាំ​ដោយ​លោក គៀង សុទ្ធ​រោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ​​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​

ខេត្ត​ស្វាយ​រៀង ៖ កំលាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលដែល​ដឹកនាំ​ដោយ​លោក គៀង សុទ្ធ​រោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ​​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​រកស៊ី​បិទ​តែម​ម៉ូតូ​មួយ​កន្លែងនៅ​ចំណុច​ទល់មុខ​សួនច្បារ​តា​ឌី ដែល​ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

នៅ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​វរសេនីយ៍ឯក កែវ សុ​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបានឱ្យ​ដឹង​ថា ការ​ដកហូត​ម៉ូតូ​ និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​នេះ គឺ​គ្រាន់តែ​ដើម្បី​ធ្វើការ​សាកសួររក​ឯកសារ​របស់​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ប៉ុណ្ណោះ ព្រោះ​សមត្ថកិច្ច​សង្ស័យ​ថា ទីតាំង​ខាងលើ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ទទួលផល​ចោរកម្ម និង​ក្លែង​លិខិត​សាធារណៈ ហើយ​ម៉ូតូ​ទាំង​២​នេះ​អាច​ជាប់​ពាក់​ព​ន្ធ័​នឹង​រឿង​ខុសច្បាប់​អ្វីមួយ​។

ដោយឡែក​បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ក្រុម​គ្រួ​សារបាន​អះអាង​ថា ម៉ូតូ​ទាំង​២​គ្រឿង​នេះ គេ​ទិញ​ស្របច្បាប់​យក​មក​សំរាប់​ជិះ​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ហើយ​ផ្ទះ​របស់​គេ​ក៏មិន​បាន​រកស៊ី​ទទួល​បញ្ចាំ ឬទិញ​លក់​របស់​ខុសច្បាប់​អី​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ក្រុង​ស្វាយ​រៀងកំពុង​រង់ចាំ​មើល​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ហើយ តើ​ការ​ពិត​វា​យ៉ាងណា ហើយ​ទាំង​ម៉ូតូ ​និង​មនុស្ស​គេ​នឹង​ចាត់ការ​បែបណា តែ​គេ​សង្ឃឹមថា​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេះវា​នឹង​មិនមែន​ជា​សកម្មភាព​កៀបស៊ី​នោះ​ទេ​៕