ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នេសាទ​ម្នាក់​បង់​សំណាញ់​ជាប់​កាណូតបា​ឡាស្មាច់​ដែល​លិច​បាត់​ក្នុង​ទន្លេ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍កាលពី​ជាង​១​ខែ​មុន

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ កាណូត​បា​ឡា​ស្មាច់​មាន​បំពាក់​ដោយ​ម៉ាស៊ីន​មួយ​គ្រឿង​ដែល​លិច​បាត់​ក្នុង​ទន្លេ កាលពី​ជាង​១​ខែ​មុន​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវទឹក ត្រូវ​បាន​ប្រជា​នេសាទ​​​បង់សំណាញ់​​ជាប់

ខេត្តកំពង់ឆ្នាំង​ ៖ កាណូត​បា​ឡា​ស្មាច់​មាន​បំពាក់​ដោយ​ម៉ាស៊ីន​មួយ​គ្រឿង​ដែល​លិច​បាត់​ក្នុង​ទន្លេ កាលពី​ជាង​១​ខែ​មុន​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវទឹក ត្រូវ​បាន​ប្រជា​នេសាទ​​​បង់សំណាញ់​​ជាប់ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ​​មី​នា ​​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ស្ថិត​ក្នុងភូមិកា​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ហើយ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​បាន​យក​មក​ប្រគល់ឱ្យ​មន្ត្រី​នគរបាល​ចរាចរ​ណ៍​ជើង​ទឹក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

លោក ធៀ​ម សុង នាយ​នគរបាល​ចរាចរ​ណ៍ជើង​ទឹករបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​មានប្រសា​ស​ន៏រំ​ឮ​ក​ពី​ប្រវត្តិ​កាណូ​ត​នោះ​ថា កាលពី​យប់​ថ្ងៃ​ទី​៨ ​​កុ​ម្ភៈ ​​២០១៥ មាន​ករណី​កាណូត​នេសាទ​ជន​ជាតវៀតណាម បាន​បុក​ជាមួយ​កាណូត​បា​ឡា​ស្មាច់​ខាងលើ​នេះ បណ្តាលឱ្យ​អ្នក​ជិះលើ​កាណូតបា​ឡា​ស្មាច់ ឈ្មោះ អ៊ី ចម្រុង អាយុ​១៧ឆ្នាំ​ ​ភេទ​ប្រុស បាន​បែកក្បាល​លង់ទឹក​ស្លាប់ ឈ្មោះ អ៊ូ តូ​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួស និង​ឈ្មោះ ម៉ែ​ន ស្រី​ណា​ក់ អាយុ​១៥​ឆ្នាំ​ ភេទស្រី​បាន​រង​របួស ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចាប់​ជនជាតិ​វៀតណាម​បញ្ជូន​ទៅ​តុលាការ​ ដែល​ពេល​នេះ​កំពុង​ឃុំខ្លួន​នៅឡើយ ។​ ចំណែក​សព​ជន​រង​គ្រោះ​២​ថ្ងៃក្រោយ​ពេល​កើតហេតុ គឺ​នៅ​ថ្ងៃ​ទី​១០​ ​កុម្ភៈ ទើបគេ​ប្រទះ​ឃើញ ប៉ុន្តែ​កា​​ណូ​តបា​ឡា​ស្មាច់​ខាងលើ​នេះ​បាន​បាត់​រហូត ​ម្ចាស់​ខំព្យាយាម​រក តែ​មិនឃើញទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ​មីនា​នេះ អ្នកនេសាទ​ដែល​ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​បាន​បង់សំណាញ់​ទៅ​ជាប់ ហើយ​បាន​ស្រង់​មក​ទាំង​កាណូត​ទាំង​ម៉ាស៊ីន​នៅ​ជាប់​ជាមួយ​គ្នា ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​កាណូត​ពី​អ្នកនេសាទ​ខ្មែរអ៊ិស្លាម​ខាងលើ​នេះ​ហើយ លោក​បាន​ទូរ​ស័ព្ទទៅ​ម្ចាស់​ឱ្យមក​ទទួលយក​ទៅ​ជួសជុល ហើយ​ត្រូវ​បាន​ម្ចាស់​កាណូតមានឈ្មោះ ឆាយ ចំរើន បាន​និយាយ​ថា គាត់​នឹង​មក​ទទួលយកទៅ​ជួសជុល​លាប​ថ្នាំ​ថ្មី​ឡើង​វិញ តែ​មិនយក​ទៅ​ប្រើប្រាស់​ទេ ពេល​ជួសជុល​ហើយនឹង​យក​ដាក់​វត្ត​ប្រគេន​ព្រះសង្ឃ​សម្រាប់​ប្រើប្រាស់ ដើម្បីឧ​ទិ្ទ​ស​កុសល​នេះ​ជូន​ដល់​សព​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍​ផ្លូវទឹក​នេះ​ផង​ដែរ​៕ ​