ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌដង្កោជួប​សំណេះសំណាល និង​ជួយ​ជួសជុល​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​ពងទឹក និង​សង្កាត់​ព្រៃវែង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រីក្រោម​ឱវាទ ចុះ​ទៅ​ជួប​សំណេះសំណាលសាកសួរ​សុខទុក្ខ​​ប្រជាពលរដ្ឋក្នុងភូមិ​

រាជ​ធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រីក្រោម​ឱវាទ ចុះ​ទៅ​ជួប​សំណេះសំណាលសាកសួរ​សុខទុក្ខ​​ប្រជាពលរដ្ឋក្នុងភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ខណ្ឌដង្កោ​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ​មីនា ​​២០១៥ ​ព្រមទាំង​ទៅ​ពិនិត្យ​មើល​ការ​ជួសជុល​ផ្លូវ​ក្រាល​ខ្សាច់​ស០១​ខ្សែ ប្រវែង៧០​ម៉ែត្រ ជូន​ប្រជា​ពលរដ្ឋ ដែល​ផ្លូវ​នេះនៅ​រាល់ពេល​រដូវវស្សា​តែងតែ​លិច​ទឹក ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ពង្រីក និង​លើក​ឲ្យ​ខ្ពស់ បញ្ចៀស​ពី​ការ​លិច​ទឹក​នៅ​រដូវវស្សាជូន​អ្នក​ភូមិ​ឃ្លះ​សណ្តាយ​។

​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ផ្លូវ​នៅ​ភូមិ​ឃ្លះ​សណ្តាយរួច​មក លោក​អភិបាល​ខណ្ឌបាន​បន្ត​ចុះ​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​ទៀត ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ដែល​មាន​ប្រវែង៦៧០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ព្រៃ​សទៅ​ដល់​ផ្លូវ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ជា​ផ្លូវ​អម​ប្រឡាយ ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​សិស្សមក​សិក្សា​នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​សម្តេច ហ៊ុន​ សែន ព្រៃវែង ហើយ​បច្ចុប្បន្នកំពុង​រង​ការ​ខូចខាត​ដោយ​ដី​បាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​។

លោក​អភិបាល​ខណ្ឌ បាន​សន្យា​នឹង​ជួសជុល​ផ្លូវ​នេះជូន​ប្រជាពលរដ្ឋ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ជូន​បងប្អូន​ទាំងអស់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
   ​