ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រឡប់​ពី​ម៉ា​ឡេ​ស៊ី​បាន​២​ថ្ងៃ​លោត​ទឹកសម្លា.ប់ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ទើប​តែ​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​២​ថ្ងៃ​បាន​ធ្វើ​អត្ត​ឃាត​លោត​ទឹក​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ទើប​តែ​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​២​ថ្ងៃ​បាន​ធ្វើ​អត្ត​ឃាត​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​ក្រុម​គ្រួសារ​រក​ឃើញ​សព​ និង​ស្រង់​ឡើង​លើគោក​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ មីនា ២០១៥ បន្ទាប់​ពី​លោត​សម្លាប់ខ្លួន​បាន​មួយ​យប់​។

បុរស​រង​គ្រោះ​ឈ្មោះ​ទរ៉ស មាន​ហ្សូ​នី​យ៉ា ហៅ​រ៉ូ​នី អាយុ​២១​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ម្តាយ​មីង​នៅ​ភូមិ​ទី​២ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ​សុះ​ រ៉ូ​ហ៊ី​ម៉ាស អាយុ​៤៦​ឆ្នាំ ជា​អនុ​ប្រធាន​ភូមិ​២ និង​ត្រូវ​ជា​ម្តាយ​មីង​សព​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ក្មួយ​ប្រុស​​របស់​អ្នក​ស្រី​ត្រូវ​ឪពុក​ ម្តាយ​បញ្ជូន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២ មីនា ហើយ​នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​៣ មីនា ក្មួយ​របស់​អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​លិច​បាត់​។

អ្នក​ស្រី​បន្ត​ថា ភ្លាមៗ​អ្នក​ស្រី​មិន​បាន​ដឹង​ទេ ទើប​តែ​ទទួល​ដំណឹង​នៅ​ពេល​ល្ងាច​ថា​ក្មួយ​លោត​ទឹក​សម្លាប់ខ្លួន​ លុះ​ព្រឹក​ឡើងវេលា​ម៉ោង​៧ និង​៣០​នាទី​ ​ថ្ងៃ​ទី ៤ មីនា នេះ​ទើប​អ្នក​ស្រី​ហៅ​បង​ប្អូន​រក​គេ​ជួយ​ស្រង់​សព​ពី​ក្នុង​ទឹក​។

ចំពោះ​មូល​ហេតុ​ដែល​ជន​រង​គ្រោះ​ធ្វើ​អត្ត​ឃាត​នេះ ត្រូវ​ស្ត្រី​ជា​ម្តាយ​មីង​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​សារ​រូប​គេ​ពិបាក​ចិត្ត​នឹង​ឪពុក​ ម្តាយ​ដណ្តឹង​ប្រពន្ធ​នៅ​កម្ពុជា​ឱ្យ​ តែ​រូប​គេ​មិន​ស្រឡាញ់ ព្រោះ​គេ​បាន​ស្រឡាញ់​នារី​ម្នាក់​ដែល​នៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេស៊ី​ជាមួយ​គ្នា​។ តាំង​ពី​នោះ​មក​រូប​គេ​ចេះ​តែ​ពិបាក​ចិត្ត​រហូត​ធ្លាក់​ខ្លួន​មាន​ជំងឺ​សរ​សៃ​ប្រសាទ​ ហើយ​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នៅ​ប្រទេស​ម៉ា​ឡេស៊ី​ដូច​ជា​ចង.ក រត់​ចូល​ឡាន​ ជា​ច្រើន​លើក​ហើយ​ តែ​មិន​បាន​សម្រេច​ ទើប​​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​កម្ពុជា​វិញ​ មិន​នឹក​ស្មាន​ថា មក​ដល់​កម្ពុជា​ គេ​ធ្វើ​អត្ត​ឃាត​ទេ​៕