ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជ​​ញ្ជី​ង​ចល័ត​​ខេត្ត​ចុះណែនាំ​ដល់​ម្ចាស់​រថយន្ត​ដឹក​កសិផល​​ចូល​ប្រទេស​វៀតណាម​​កុំ​ឱ្យ​ផ្ទុក​លើស​ទម្ងន់ ​

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះដែល​អាជ្ញាធរ​​បង្កើត​ជា​ក្រុម​ត្រួតពិនិត្យ​​ចល័ត​ពិសេស ដែល​ដឹកនាំ​ដោយ​​​លោក​អភិបាលរង​​ខេត្ត បាន​​បង្កើត​យុ​ទ្ធ​​នា​ការ​ទ្រង់ទ្រាយ​ធំ​​ជា​លើក​​ទី​២ ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​​ពន្យល់​ពី​ច្បាប់​ដល់​ម្ចាស់​​រថយន្ត​ដឹក​កសិផល​​ផ្សេង​ៗ ដើម្បី​កុំ​

ខេត្តក្រចេះ​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះដែល​អាជ្ញាធរ​​បង្កើត​ជា​ក្រុម​ត្រួតពិនិត្យ​​ចល័ត​ពិសេស ដែល​ដឹកនាំ​ដោយ​​​លោក​អភិបាលរង​​ខេត្ត បាន​​បង្កើត​យុ​ទ្ធ​​នា​ការ​ទ្រង់ទ្រាយ​ធំ​​ជា​លើក​​ទី​២ ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​​ពន្យល់​ពី​ច្បាប់​ដល់​ម្ចាស់​​រថយន្ត​ដឹក​កសិផល​​ផ្សេង​ៗ ដើម្បី​កុំ​ឱ្យផ្ទុក​លើស​​ពី​ច្បាប់ទម្ងន់កំណត់​ឱ្យ​ដឹក​ជញ្ជូន មុន​នឹង​​ឈាន​ដល់​ការ​​ផាក​ពិន័យ​ ។

សកម្មភាព​​​​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​ធុន​​ធំ​ជា​លើក​​ទី​២​របស់​អាជ្ញាធរ​​ខេត្ត ក្រោម​ការ​ដឹកនាំ​ពី​របស់​​លោក​ខណ្ឌ ចំណាន អភិ​បាល​រង​ខេត្ត បាន​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​០៣ មី​នា ស្ថិតនៅ​លើ​​ផ្លូវជាតិ​លេខ​៧៤ ក្នុង​ឃុំ​២​​ធ្នូ ស្រុក​ស្នួល ជាប់​​និង​ព្រំដែន​ប្រទេស​វៀត​ណា​ម ។

អាជ្ញាធរ​បានឱ្យ​​ដឹង​ថា កន្លង​មក ​មាន​រថយន្ត​យី​ឌុ​ប​ដឹក​កសិផល​កសិកម្ម​​ចំនួន​រាប់រយ​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ ​បាន​ដឹក​ចេញពី​ខេត្ត​ផ្សេង​ៗ សម្រុក​យក​មក​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណា​ម តាម​ច្រកព្រំដែន​អន្តរជាតិ​ស្រុក​​ស្នួល ហើយ​រាល់​ការ​ដឹក​ជញ្ជូន​ គឺ​មាន​មួយ​ចំនួន​ធំ ត្រូវ​​គេ​សន្និដ្ឋាន​​ថា ផ្ទុក​លើស​ទម្ងន់កំណត់​ ។

ជាមួយ​និង​សកម្មភាព​របស់​ក្រុមការងារ​ត្រួតពិនិត្យ​ចល័ត​​ពិសេស​នា​ថ្ងៃនេះ  គឺ​ក្រុម​ការ​ងារ​ជំនាញ​របស់​​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​​ខេត្ត បាន​ឃាត់​រថយន្ត​​ធុន​​យី​ឌុ​ប​​ដឹក​ជញ្ជូន​កសិផល​ដំឡូង​មី​ ​មាន​ចំនួន​ជាង​៣០​គ្រឿង​ និង​ក៏​បាន​អប់រំ​ដល់​ម្ចាស់​រថយន្ត​ទាំង​នេះ ឲ្យ​គោរព​ច្បាប់​ការ​ដឹក​ជញ្ជូន​ និង​ហានិភ័យ​មួយ​ចំនួន​ ដែល​បណ្តាល​មក​ពី​ការ​ផ្ទុក​លើសទម្ងន់​កំណត់​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព