ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់​ខ្យល់គរស្លា.ប់​ បង្កភ្ញាក់​ផ្អើល​ទាំង​ព្រឹក

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ បុរស​ម្នាក់​​​​ខ្យល់​គរ​​ស្លា.ប់​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន បង្កឱ្យមានការ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​០៣ មីនា​ ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​​៧៩៨ ​ក្នុង​ភូមិ​​ទ្រា​​៣ សង្កាត់​បឹង​​ទំពុន ខណ្ឌមានជ័យ ។

រាជ​ធានី​​ភ្នំពេញ ៖ បុរស​ម្នាក់​​​​ខ្យល់​គរ​​ស្លាប់​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន បង្កឱ្យមានការ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​០៣ មីនា​ ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​​៧៩៨ ​ក្នុង​ភូមិ​​ទ្រា​​៣ សង្កាត់​បឹង​​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​បាន​ឱ្យ​ដឹងថា បុរស​​រង​គ្រោះ​​ត្រូវបាន​ស្គាល់ឈ្មោះ​សៀង មិន អាយុ​៣៤​ឆ្នាំ ​​ជា​អ្នក​កាប់​ឆ្អឹង​គោ​​លក់​ បច្ចុប្បន្ន​ស្នាក់​នៅ​ទីតាំង​កើត​ហេតុ ។

ប្រភព​​ពី​ស្ត្រី​ជា​បងស្រី​បង្កើត​​បាន​រៀបរាប់ឱ្យដឹង​ថា នៅ​​​នៅ​យប់​ថ្ងៃ​ទី​០២ ពួក​គាត់​​ និងប្អូនប្រុសរង​គ្រោះ​​​បាន​អង្គុយ​និយាយ​គ្នា​លេង​នៅ​សំ​យ៉ាប​មុខ​ផ្ទះតាំងពី​ម៉ោង១០ រហូត​ដល់​ម៉ោង១រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​០៣ ទើប​នាំ​គ្នា​ចូល​សម្រាក​ ។ លុះ​វេលា​ព្រឹក​ឡើង ម៉ោង​០៥​ និង​៣០​នាទី រូបគាត់​បាន​ឡើងទៅ​គោះ​ទ្វា​របន្ទប់​​ ​​ហៅ​ឱ្យទៅ​ដឹក​ឆ្អឹង​គោ ប៉ុន្តែ​មិនឃើញ​ប្អូន​ឆ្លើយ​តប​បន្តិច​សោះ ទើប​រូប គាត់​​សម្រេច​បើកទ្វារ​ចូល​​ទៅ ក៏​ឃើញ​ប្អូនប្រុស​របស់​ខ្លួន​​រឹង​ដៃ​រឹង​ជើង​អស់​ទៅ​​ហើយ​ ។

ភ្លាម​នោះ គាត់បាន​ស្រែក​ឆោ​រ​ឡោរ​ឡើង​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ជិតខាង​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍ យក​ប្រេងកូឡា និង​ថ្នាំ​ផ្សេង​ៗ ដើម្បី​លាបក្រែង​អាច​ដឹងខ្លួន​វិញ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ប្អូនប្រុសគាត់បាន​ស្លាប់​​បាត់ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព