ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ស្ត្រី​​ម្ចាស់​ហាង​ថតចម្លង​ឌី​ស​ម្នាក់ដាក់​ពន្ធនាគារ​​​បណ្តោះអាសន្ន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​ថតចម្លង​ឌី​ស ដែល​លួច​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេចចេញ​ដីកា​ឃុំ​

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​ថតចម្លង​ឌី​ស ដែល​លួច​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេចចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​កាលពីរ​សៀល​ថ្ងៃ​ទី​២ ​​មីនា ​​២០១៥ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទ​ជា​ផ្លូវការ​ក្រោម​បទ​ថតចម្លង​ឌី​ស​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ស្ត្រី​រូប​នេះ​ឈ្មោះ ខុ​ម គឹ​ម​ស៊ា​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅខាងលិច​វត្ដ​ស្ទឹង​មាន​ជ័យ ផ្ទះ​លេខ​៧៥ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​កម្ម​សិទ្ធិបញ្ញានៃ​នាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​​២០១៥ ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​ក្នុង​ខណៈ​ពេល​ដែលសមត្ថកិច្ច​នគរបាល​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាពនៃ​ការ​លួច​ថតចម្លង​ឌី​សយ​ក​ទៅចែកចាយ​លក់​នៅ​តាម​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ សមត្ថកិច្ច​ក៏​បាន​ដឹកនាំកម្លាំង​ចុះ​ទៅ​ឆែកឆេរ​រក​វត្ថុតាង​ដើម្បី​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ ។ កិច្ច​ប្រតិបត្តិការ​នោះ​ដឹកនាំ ដោយ​លោក មាស ច​ន្ទ័​ពិសិ​ដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​ការ​ឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​ដកហូត​ឌី​ស​ចម្រៀង ឌី​សរឿង​ភាគ​​ថៃមួយ​ចំនួន  ម៉ាស៊ីន​កុំ​ព្យូ​ទ័​រ​សម្រាប់​ផលិត​ឌី​ស​ជាង​៣០គ្រឿង​ និង​ម៉ាស៊ីនទឹក​ថ្នាំ​ចំនួន​៤​គ្រឿង ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ក្រោយ​ពី​ឆែកឆេរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ខុ​ម គឹ​ម​ស៊ា​ន ម្ចាស់​ហាង​ប​ញ្ជួ​ន​ទៅ​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃដើម្បី​ធ្វើការ​សាកសួរ ។ បន្ទាប់​ពី​សាកសួរសមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​ប​ញ្ជួ​ន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន៕