ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា រយៈពេល​៤​ថ្ងៃ

9 ឆ្នាំ មុន

ក្នុង​គោលបំណង​ណែនាំ​នូវ​វប្បធម៌​ទំនើប និង​វប្បធម៌​ប្រពៃណី​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា ស្ថានទូត​ជប៉ុន​រួម​សហការ​ជាមួយ​ម​ជ្ឍ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន

ក្នុង​គោលបំណង​ណែនាំ​នូវ​វប្បធម៌​ទំនើប និង​វប្បធម៌​ប្រពៃណី​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា ស្ថានទូត​ជប៉ុន​រួម​សហការ​ជាមួយ​ម​ជ្ឍ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន មាន​ក្តី​សោមនស្ស​បង្ហាញ​ជូន​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មិ​នា ឆ្នាំ​២០១៥ ។

កម្មវិធី​សំខាន់​ៗ​នៅ​ក្នុង​មហោស្រព​នេះ​មាន​ដូច​ខាងក្រោម ៖
១- ការ​សម្តែង​ល្បា​ច់​រាំ​សម័យ​ទំនើប​របស់​ជប៉ុន
២- ការ​ប្រគុំ​តន្ត្រី​មិត្តភាព​ជប៉ុន​-​កម្ពុជា
៣- ការ​បង្ហាញ​ជូន​សិល្បៈ​រៀបចំ​ម្ហូប​ប្រអប់​ជប៉ុន «Bento»
៤- ការ​ប្រកួតប្រជែង​សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន​យូ​កា​តា​នៅ​កម្ពុជា​២០១៥
៥- ការ​ប្រគុំ​តន្ត្រី​សាមី​សេន​ ដោយ​បងប្រុស​ស្រី​ ស៊ី​បា​តា

ក្រៅពី​កម្មវិធី​ធំ​ៗ ​ដែល​មាន​រៀបរាប់​ខាងលើ នៅ​ក្នុង​មហោស្រព​នេះ​ក៏​មានការ​បង្ហាញ​ជូន​នូវ​កម្មវិធី​ជា​ច្រើន​ទៀត ដូច​ជា​កីឡា​យុទ្ធ​សិល្ប៍​របស់​ជប៉ុន ព្រមទាំង​មានការ​ចាក់​បញ្ចាំង​ជូន​នូវ​ខ្សែភាពយន្ត​ជប៉ុន កម្មវិធី​ប្រគល់​រង្វាន់​មូលនិធិ​ហុងដា ថ្នាក់រៀន​រៀប​ផ្កា ថ្នាក់រៀន​បត់ក្រដាស់ កម្មវិធី​ធ្វើ​នំ​ម៉ូ​ជិ​ជប៉ុន (​ជា​នំ​ប្រពៃណី​ធ្វើ​ពី​អង្ករដំណើប​) និង​អំបុក​ខ្មែរ ក៏​ដូច​ជា​ការ​តាំងពិព័រណ៍​ផ្សេង​ៗ​ជាដើម ៕