ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ចុះ​ពិនិត្យ​រដ្ឋ​បាល​ផ្ទះ​សំណាក់​ហេង​ឡាយ​ឃាត់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៦នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​​សំណាក់យី​ហោ​ហេង​ឡាយ​ នៅ​តាម​ផ្លូវ​លេខ​៥១៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​​សំណាក់យី​ហោ​ហេង​ឡាយ​ នៅ​តាម​ផ្លូវ​លេខ​៥១៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ អភិ​បាល​រង​ខណ្ឌ​ចុះ​ពិនិត្យ​ឆែក​ឆេរ​បន្ទប់ចំនួន​៣ ឃាត់​ខ្លួន​​ក្រុម​អ្នក​​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន៦​នាក់​។

ប្រត្តិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី២ មីនា ២០១៥ ។ ក្នុង​ប្រតិ​បត្តិ​ការ​នេះ​​ សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​មួយចំនួន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ផ្ទះ​សំណាក់​ហេង​ឡាយ​នេះ កន្លង​មក​តែង​តែ​មាន​យុវ​ជន​ក្មេងៗ​មកប្រមូល​ផ្តុំ​គ្នា​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព