ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ិន ឈិន​ ៖ អាសនៈសភា​អាណត្តិក្រោយកើនដល់១២៥

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ លោកឧបនាយករដ្ឋមន្រ្តី ​ប៊ិន ឈិន ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា ​អាសនៈរដ្ឋសភា​ដែលមានចំនួន១២៣​ និង ​កើនដល់

រាជធានីភ្នំពេញ ៖​ លោកឧបនាយករដ្ឋមន្រ្តី ​ប៊ិន ឈិន ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា ​អាសនៈរដ្ឋសភា​ដែលមានចំនួន១២៣​ និង ​កើនដល់​១២៥អាសនៈ ​ចាប់ពីអាណត្តិទី៦​​ទៅ ។

លោក ប៊ិន ឈិន​ មានប្រសាសន៍បែបនេះ​ បានធ្វើឡើងក្នុង​ឱកាសដែលលោកបានអញ្ជើញ​ជាអធិបតីបើកសន្និបាត​បូកសរុបការងារ​ឆ្នាំ២០១៤​ ​និងលើក​ទិស​ដៅឆ្នាំ២០១៥​របស់ក្រសួងដែនដី ​នគរូបនីយកម្ម​និងសំណង់ ​នាព្រឹកថ្ងៃទី០២ មីនា​ ២០១៥​ ។ បើតាមមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជារូបនេះ ខេត្តដែលកើនអាសនៈ​សភានោះគឺខេត្តព្រះសីហនុ​ ដែលពីមុនមានចំនួន០១អាសនៈ​នឹងកើនដល់០៣អាសនៈ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕