ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យចុះ​សំអាត​បរិស្ថានតាម​ដងផ្លូវ​ជាតិ​លេខ​២ ក្រោម​ប្រធានបទ «ទីក្រុង​ស្អាត»

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ និង​គ​ណៈ​ក​ម្មការ​ចម្រុះ​ដឹកនាំ​​​ដោយ​លោកមា សុភាព អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ខណ្ឌ

រាជ​ធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ និង​គ​ណៈ​ក​ម្មការ​ចម្រុះ​ដឹកនាំ​​​ដោយ​លោកមា សុភាព អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ខណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​​កុ​ម្ភៈ 2015 បាន​ចុះ​ធ្វើ​អនាម័យសំអាត​បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​លូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ គិត​ចាប់​​​ពី​ត្រឹមស្ពាន​អាកាស​ក្បាលថ្នល់ រហូត​ដល់​រង្វង់​មូល​ព្រះ​នរាយណ៍ ក្រោម​ប្រធានបទ “យុទ្ធនាការ ទីក្រុង​ស្អាត” ។

លោកមា សុភាព អភិបាលរង​ខណ្ឌបាន​ឱ្យ​ដឹង​ថា ការ​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​នេះ គឺ​អនុវត្តតាម​បញ្ជាផ្ទាល់​របស់​លោក​អភិបាល​ខណ្ឌ​ពេជ្រ កែវ​មុនី​ ដែល​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ធ្វើ​យ៉ាង​ណាត្រូវ​ត្រួត​ពិ​និ​ត្យ​ឡើង​វិញ​នូវ​បញ្ហា​អនាម័យ​បរិស្ថាន ដែល​ជា​បញ្ហា​ចម្បង​ក្នុង​មូលដ្ឋាន ហើយ​មន្ត្រី​គ្រប់​រូប​ត្រូវ​ចូលរួម​គ្រប់​គោលការណ៍​របស់​សាលា​រា​ធានី ក៏​ដូច​ជាក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការបើក​យុទ្ធ​សំអាត​ទីក្រុង ​​ក្រោម​ពាក្យស្លោក «ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ» ។

លោក​អភិបាលរង​បន្ត​ទៀត​ថា អាជ្ញារ​ធរ​ខណ្ឌមានជ័យ​នឹង​បន្តសកម្មភាព​របស់​ខ្លួនក្នុង​ការ​សំអាត បរិស្ថាន​អនាម័យ ( រើស​សំរាម , ស្តារ​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន , និង​គំនរ កាក​សំណល់​ផ្សេង .​ល ) ដើម្បី​ថែរក្សា​បរិស្ថាន​សាធារណៈ និងអនាម័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​ឱ្យប្រកបដោយ​ភាព​សុ​ខុ​ដុម​រមនា មិន​មាន​ជ​ម្ញឺ​ឈឺ​ស្កាត់​អ្វី​កើតឡើង​អ្វី​ទៅ​លើ​បងប្អូន​ និង​ជា​ពិសេស​ក្នុង​គោលបំណងឈាន​ទៅ​រក​ចលនា  «ប្រកួតប្រជែង និងប្រលងប្រណាំង​ទីក្រុង​ស្អាត»  របស់​កម្ពុជា ៕ ​