ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​ចំ​ជនបរទេស​ចិត្ត​ឆៅ​តាម​ចាប់​បាន​២​នាក់(មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​២​នាក់​អស់​ល័​ក្ខ​ត្រូវ​ជនបរទេស​ស្បែក​ខ្មៅ​តាម​ប្រ​ម៉ា​ញ់​ចាប់​ទាល់តែ​បាន​ភ្លាម​ៗ ក្រោយ​ពេល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ក៏​ចាប់​បាន​នៅ​ទល់មុខ​ខា​រា​អូ​ខេ​អេ​ហ្ស៊ី​ប ស្ថិត​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​បានការ​ជួយ​អន្តរាគមន៍​ពី​ប៉ូលិស​ផង​ដែរ ។ ជាមួយ​នោះ​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​ស៊េរី​ទំនើប​ពី​ជនសង្ស័យ​ចំនួន​១​គ្រឿង​ផង​ដែរ…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​២​នាក់​អស់​ល័​ក្ខ​ត្រូវ​ជនបរទេស​ស្បែក​ខ្មៅ​តាម​ប្រ​ម៉ា​ញ់​ចាប់​ទាល់តែ​បាន​ភ្លាម​ៗ ក្រោយ​ពេល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ក៏​ចាប់​បាន​នៅ​ទល់មុខ​ខា​រា​អូ​ខេ​អេ​ហ្ស៊ី​ប ស្ថិត​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​បានការ​ជួយ​អន្តរាគមន៍​ពី​ប៉ូលិស​ផង​ដែរ ។ ជាមួយ​នោះ​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​ស៊េរី​ទំនើប​ពី​ជនសង្ស័យ​ចំនួន​១​គ្រឿង​ផង​ដែរ ។

ដំណើររឿង​គឺ​ជន​រង​គ្រោះ​ស្រី​ប្រុស​បាន​ជិះ​ម៉ូតូ​អែ​ប្លែក​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ម្តុំ​ស្តុ​ប​ទេព​ផ​ន ក៏​ត្រូវ​ជនសង្ស័យ​ខាងលើ​ឆក់​កាបូបស្ពាយ បណ្តាល​ឲ្យ​ដាច់​ខ្សែ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដោយសារ​តែ​ខឹង​ចោរឆក់​កាបូប ជនជាតិ​ស្បែក​ខ្មៅ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ រហូត​ទៅ​ដល់​ចំណុច​ខាងលើ​បាន​កាក​ឲ្យ​ឈប់ និង​ចាប់​ទាំង​២​នាក់​តែ​ម្តង ៕