រាជធានីភ្នំពេញ៖ ព្រោះតែខឹងភាគីម្ខាងទៀតផឹកស៊ីនៅជិតផ្ទះ រួចនោមដាក់របងផ្ទះបង្កជម្លោះវាយគ្នាទាំងយប់ផ្អើលសមត្ថកិច្ចរបួសធ្ងន់៨នាក់កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ៣ ក្រុម១០ សង្កាតបឹងសាឡាង ខណ្ឌទួលគោក ។
តាមសេចក្តីរាយការណ៍ព័ត៌មានពីភ្នាក់ងាកោះសន្តិភាពបានឲ្យដឹងថាមុនពេលកើតហេតុមានមនុស្សមួយក្រុមផឹកស៊ីនៅមុខផ្ទះតាំងពីម៉ោង៦ល្ងាច ស្រាប់តែនៅវេលាម៉ោងខាងលើក្រុមអ្នកផឹកស៊ីបានដើរទៅនោមដាក់របងផ្ទះនៅក្បែរនោះ ។ ជាហេតុធ្វើឲ្យម្ចាស់ផ្ទះនោះខឹង ក៏ស្រែកឡូឡា ខណៈនោះអ្នកផឹកស៊ី ក៏មានការខឹងស្រែកជេទៅជេមក បង្កជាជម្លោះវាយគ្នា ដោយប្រើដំថ្ម និងដបង រហូតរងរបួសទាំងសងខាងតែម្តង ៕
ចែករំលែកព័តមាននេះ