ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ​កញ្ជ្រោល​ចង់បាន​កូន​ឆាប់​ៗ​នេះ​ជាមួយ​លោក​ជា វិបុល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រៀប​មង្គលការ​ជាមួយ​លោក​ជា វិបុល កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៣​មក អ្នក​នាង​គង់ សុ​ជាតិ នៅ​ឆ្នាំ​២០១៥​នេះ ប្រាថ្នា​ចង់បាន​កូន ឆាប់​ៗ ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រៀប​មង្គលការ​ជាមួយ​លោក​ជា វិបុល កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៣​មក អ្នក​នាង​គង់ សុ​ជាតិ នៅ​ឆ្នាំ​២០១៥​នេះ ប្រាថ្នា​ចង់បាន​កូន ឆាប់​ៗ ។

អ្នក​នាង​គង់ សុ​ជាតិ តាំងពី​រៀប​ការ​លើក​ទី​២​មក មិន​ទាន់​មាន​តម្រុយ​មានកូន​ទេ​ធ្វើ​ឲ្យ​មាន​ពាក្យ​លេចឮ​ថា​ស្នេហា​ថ្មី​នេះ​ទំនង​មិន​គង់វង្ស​យូរ​តទៅ​ទៀត​ទេ ។ ប៉ុន្តែ​រវាង​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល ជា​ស្វាមី​មិន​ដែល​មាន​បញ្ហា​ល្អក់កករ​ណាមួយ​មើល​មុខ​គ្នា​មិន​ចំឡើយ នៅ​តែ​ក្រសោប​ក្តី​សុខ សុភមង្គល ។ អ្នក​នាង​គង់ សុ​ជាតិ តែងតែ​ត្រូវ​សារព័ត៌មាន​លើក​និយាយ​ពី​រឿង​គ្មាន​កូន​ជាមួយ​លោក​វិបុល ខណៈ​តារា​ស្រី​មួយ​ចំនួន​រៀប​ការ​ក្រោយ​កំពុង​តែ​ពពោះ​។ ម្ល៉ោះហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​នាង​គង់ សុ​ជាតិ ពេល​ខ្លះ​ខ្ជិល​បកស្រាយ​រឿង​មិន​ទាន់​មានកូន និង​និយាយ​ការពារ​ភាពល្អ​ប្រសើរ​ពី​ជីវិត​ប្តី​ប្រពន្ធ របស់​ខ្លួន ខណៈ​ពេល​ដែល​មាន​គេ​ចោទសួរ​ម្តង​ហើយ​ម្តងទៀត ។

ដោយ​ប្រាថ្នា​ចង់បាន​កូន​ខ្លាំង​មែនទែន​ហើយ​នោះ​ទើប​អ្នក​នាង​គង់ សុ​ជាតិ និយាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា «​នៅ​ឆ្នាំ​នេះ​ខ្ញុំ​ដូច​ជា​ចង់បាន​កូន​ខ្លាំង​ណាស់​ដើម្បី​បាន​ចំណងដៃ និង​ជា​កាដូ​លាភ​ថ្មី​មួយ​នៅ​ក្នុង​រង្វង់​គ្រួសារ​ប្តី​ប្រពន្ធ​យើង​ដែល​រៀប​ការ​យូរ​ខែ​ហើយ​មិន​ទាន់​មានកូន ។ ឆ្នាំ​នេះ​បើ​ទេវតា​ជួយ​ឲ្យ​មានកូន​លឿន​គឺ​ពិតជា​ទទួលយក ព្រោះ​ឆ្នាំមមែ​មាស​ជា​ឆ្នាំ​ល្អ​បំផុត ។ បើ​សម្រេច​ផែនការ​នេះ​មែន​ពិតជា​សប្បាយចិត្ត​ទាំង​ប្តី​ទាំង​ប្រពន្ធ​មិន​ស្ទើរ​ទេ ដើម្បី​បន្សាប​រឿង​គេ​ថា​ការ​យូរហើយ​អត់​កូន ខ្ជិល​ឲ្យ​គេ​សួរនាំ​ច្រើន​។ មិន​ចង់​អត់​មាន​ដំណឹង​ល្អ​នៃ​ផែនការ​មានកូន​នេះ​ទេ ព្រោះ​យើង​ជា​អ្នកសិល្បៈ​មាន​គេ​ស្គាល់​ច្រើន​ពិតជា​មានការ​លេចឮ​ពី​នេះ​ពី​នោះ​មិន​ចេះ​ចប់​» ។

ពិធី​ការិនី​កាន់តែ​ចាស់​កាន់តែ​ខ្លឹម គង់ សុ​ជាតិ និយាយ​ថា «​ដូច​ដឹង​ហើយ​យើង​ទាំង​ពីរ​នាក់​រវល់​ពេក​អត់​សូវ​មាន​ពេលទំនេរ​សម្រាប់​សម្រាក​មើលថែ​ទាំ​ពពោះ​បាន​យូរ ។ ការងារ​ចេះ​តែ​មាន​អ្នក​ហៅ ណាមួយ​សប្បាយចិត្ត​ដែល​យើង​ការ​ហើយ​នៅ​តែ​មាន​ទីផ្សារ​ទាំង​២​នាក់​ប្តី​ប្រពន្ធ មានបងប្អូន​អញ្ជើញ​ហៅ​បំពេញការងារ ទើប​ចេះ​តែ​ស្រ​វេ​ស្រវា​ទៅ​ទាន់​ឱកាស​ហុច​ឲ្យ ទើប​រំលង​ខែ​ឆ្នាំ យូរ​ទៅ​ៗ​អត់​បាន​ពពោះ ។ ខ្ញុំ​ដូច​ជា​ចង់បាន​កូន​ខ្លាំង​ណាស់​ឆ្នាំ​នេះ ព្រោះថា​ឆ្នាំ​ល្អ បើ​មាន​ពិតជា​ទុក​មិន​ពន្យារពេល​នោះ​ទេ ។ បើ​មាន​មែន​នៅ​តែ​បំពេញការងារ​សិល្បៈ​ដូច​តារា​ផ្សេង​មិន​ឈប់​នោះ​ទេ ធ្វើការ​ទាំង​ពពោះ​ក៏​ព្រម​ដែរ​» ។

អ្នក​នាង​គង់ សុ​ជាតិ សរសើរ​ស្វាមី​របស់​នាង​ដែល​គិតតែ​ខំធ្វើការ ព្រោះ​គិត​ថា​ស្រវា​រក​ប្រាក់​សិន​បើ​មានកូន​នោះ​កាន់តែ​មាន​បន្ទុក​ថ្មី​ចំណាយ​ច្រើន ទើប​ប្រឹង​ទាំង​ប្តី​ទាំង​ប្រពន្ធ ។

មក​ទល់​ពេល​នេះ​អ្នក​នាង​គង់ សុ​ជាតិ នៅ​តែ​ក្តាប់​ឱកាស​ធ្វើ​ជា​ពិធី​ការិនី ទោះបី​មាន​អ្នក​ថ្មី​ច្រើន​ក្តី ។ អ្នក​នាង​គង់ សុ​ជាតិ កាន់តែ​លេចធ្លោ​តាម​រយៈ​កម្មវិធី «​ពេញចិត្ត​ឬ​អត់ ? «​អូ​ឡា​ឡា​»​របស់​ទូរទស្សន៍​ម៉ា​យ​ធី​វី និង​កម្មវិធី​រក្សា​សម្រស់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ដែល​ជា​កម្មវិធី​ពេញ​និយម​មួយ​សម្រាប់​ស្ត្រី​ចង់​រៀន​ជំនាញ​ធ្វើ​សក់ និង​ផាត់មុខ​នៅ​ហាង​គង់ សុ​ជាតិ របស់​នាង​ផ្ទាល់​។ ចំណែក​លោក​ជា វិបុល ជា​ស្វាមី លេចធ្លោ​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។ ទោះជា​ធ្វើការ​នៅ​ទូរទស្សន៍​ផ្សេង​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​តែងតែ​ចាប់​ដៃគូ​គ្នា​ចូលរួម​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ខួបកំណើត សម្ពោធ​ក្រុមហ៊ុន និង​តាម​ហាង ធំ​ៗ​ជា​ច្រើន​ទៀត ៕