ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញលលាដ៍​ក្បាលមួយ និងខោខូវប៊យ​​មនុស្ស​​ស្រី ​នៅ​​ក្នុង​​ព្រៃ​​

9 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​ប្រជា​ពលរដ្ឋ​​​ចេញពី​ផ្ទះ​ទៅ​មើល​​អន្ទាក់​សត្វ ​ស្រាប់តែ​​ប្រទះ​​ឃើញ​លលាដ៍​ក្បាល​ ​បំណែក​ឆ្អឹង​ដៃជើង​ និង​​

ខេត្តឧត្តរ​មានជ័យ ៖ ​ប្រជា​ពលរដ្ឋ​​​ចេញពី​ផ្ទះ​ទៅ​មើល​​អន្ទាក់​សត្វ ​ស្រាប់តែ​​ប្រទះ​​ឃើញ​លលាដ៍​ក្បាល​ ​បំណែក​ឆ្អឹង​ដៃជើង​ និង​​សំលៀក​​បំពាក់​​របស់​​សាកសព​​នៅ​ក្នុង​ព្រៃ ​ដែល​មានចម្ងាយ​​ពី​ភូមិ​​ជាង​១​គីឡូម៉ែត្រ​ បង្ក​ឱ្យភ្ញាក់​​ផ្អើល​កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​៣០ ​មក​រា​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​​អូរ​​រំដួល ឃុំ​ព្រះ​​ប្រឡាយ ស្រុក​ត្រពាំង​​ប្រា​សាទ​ ។

បើ​​តាម​សម្តី​​​ប្រជាពលរដ្ឋ​ដែល​​ប្រទះ​ឃើញ​​បាន​​រៀប​រាប់ថា​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣០ ​មក​រា ​នោះ ​ខ្លួន​​បាន​ចាក​ចេញ​ពីផ្ទះ​ដើរ​ទៅ​មើល​អន្ទាក់​​នៅ​ក្នុង​ព្រៃ​​បរិស្ថាន​​​មានចម្ងាយ​​ជាង​១​គីឡូម៉ែត​ពី​ភូមិ ​ស្រាប់តែ​​​​​ប្រទះ​ឃើញ​លលា​ដ៍​​ក្បាល ​និង​បំណែក​ឆ្អឹង​ដៃ​ជើង​​​របស់​សាក​សព ​ហើយ​មាន​​សម្លៀក​​បំពាក់​​មនុស្ស​​ស្រី​​ចំនួន​​មួយ​​កំ​ប្លេ ​ដែល​ស្ថិត​នៅ​ក្បែរ​ឆ្អឹង​ ។​ បន្ទាប់​ពី​ប្រទះ​​ឃើញ​ហេតុការណ៍​​បែប​នេះ ​រូប​គាត់​បាន​ទៅ​​រាយការណ៍​​ប្រាប់​​ប៉ូ​លិ​ស ​​និង​ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្ន​ក​​​ភូមិ​ទៅ​ចោមរោម​​មើល ​តែ​អ្នក​ភូមិ​និយាយ ពុំ​មាន​ន​​ណា​​បាត់​សមាជិក​នោះ​​ទេ​ គេ​​សង្ស័យ​ថា ​​សព​ស្ត្រី​រូប​នេះ​​ប្រហែលជា​មនុស្ស​មក​ពី​​ឆ្ងាយ ​ឬ​ជា​ស្ត្រី​ខារ៉ាអូខេ​ ដែលពួក​គេ​​នាំ​យក​មក​រំលោភរួចសម្លាប់​​ចោល ​ក៏​អាច​ថា​បាន​ដែរ ​។

​ទាក់ទិន​​​​ហេតុ​ការណ៍​នេះ​ កោះសន្តិភាព​បាន​​ព្យាយាមទូរស័ព្ទ​​ទាក់ទង​សុំ​ការ​​បំភ្លឺ​​ពី​សមត្ថ​​កិច្ច​​គ្រប់​ស្ថា​ប័ន​​មិន​បាន​ ​ដូច​ជា​​មាន​ការ​លាក់​លៀម​​ក្នុង​ករណី​​ឃាត​កម្ម​សម្លាប់​​មនុស្ស ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព