ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​ធ្វើអត្តឃា.ត​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃា.ត​ខ្លួនឯង ដោយ​ចង.ក​នឹង​ក្រ​ម៉ា នៅ​លើ​ដើម​ស្វាយ កាលពី​ម៉ោង៦​​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០១៥ នៅ​ក្នុង​ដី​ឡូត៍មួយកន្លែង ស្ថិត​ក្នុងភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល ​៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ចង.ក​នឹង​ក្រ​ម៉ា នៅ​លើ​ដើម​ស្វាយ កាលពី​ម៉ោង៦​​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០១៥ នៅ​ក្នុង​ដី​ឡូត៍មួយកន្លែង ស្ថិត​ក្នុងភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ បុរស​ដែល​ចង.ក​សម្លាប់​ខ្លួនមានឈ្មោះ គង់ គាង អាយុ​៣៧​ឆ្នាំ មុខរបរ​ កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប៉ូ​លី​ស​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៩ ខែមករា វេលា​ម៉ោង​៥ ​​ល្ងាច ក្រោយ​ពី​សំរាក​ពី​ការងារ​ធ្វើ​សំណង់ ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ត្រី ​នៅ​ចំណុច​កំពង់ដរ​ស្វាយ​អាត់ ក្នុងភូមិ​កើតហេតុ​ខាងលើ រហូត​ដល់​ម៉ោង៦​​ល្ងាច ជន​រង​គ្រោះ​បាន​ត្រឡប់​មក​វិញ ​ដោយមាន​យួរ​បេ​ដុ​ង​ដាក់​ត្រី​ប្រហែល​១០​គីឡូក្រាមរួច​ហើយ​អង្គុយ​ធ្វើ​ត្រី​សំរាប់​ធ្វើ​ប្រហុក ។ មួយសន្ទុះ​ក្រោយមក​ក៍​មានឈ្មោះ​អ៊ូ វ៉ា​ត ភេទ​ស្រី​ ​មាន​ទីលំនៅ​ភូមិឃុំ​កើតហេតុ​ខាងលើ មក​ជួយ​ធ្វើត្រី ​រហូត​ដល់ម៉ោង​៨ និង​៣០​នាទី​យប់ ទើប​ធ្វើ​ត្រី​ហើយ ។

ប៉ូ​លី​សបាន​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ចង​អង្រឹង​ដេក​និយាយ​ទូរ​ស័​ព្វ ​នៅ​ក្រៅ​រោង​ ចំណែក​ឈ្មោះ ពេជ្រ លី​ន ដេក​នៅ​ក្នុង​រោង​ធ្វើ​សំណង់​ចម្ងាយ​ពី​ជន​រង​គ្រោះ​ប្រហែល​៥​ម៉ែត្រ​ពី​គ្នា ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា វេលា​ម៉ោង៦ ព្រឹក ឈ្មោះ​ពេជ្រ លី​ន បាន​ភ្ញាក់​ដឹងខ្លួន ហើយ​បាត់​ជន​រង​គ្រោះ​ពី​អង្រឹង ឃើញ​ដូចនេះ​ក៍បាន​ដើរ​រក​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន​នឹង​ក្រ​ម៉ា​ពណ៌​ស​ក្រហម ​ក្រឡា​ការ៉ូ ​នៅ​លើ​ដើម​ស្វាយ ។ ភ្លាម​ៗ​នោះ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ក្រោយមក ​សមត្ថកិច្ច​ធ្វើការ​ពិ​និត្យ​សាកសព​រួច បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ​បាន​ចង.ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕